
- 2019-05-06 03:44:44
- ព័ត៌មាន
ចំណុចខ្លាំងលើ iPhone XR តេស្តផ្ទាល់បានដឹងខុសស្រឡះពីការអួតអាងរបស់ Apple
- 2019-05-06 03:44:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លាំងលើ iPhone XR តេស្តផ្ទាល់បានដឹងខុសស្រឡះពីការអួតអាងរបស់ Apple
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ធ្លាប់បានប្រកាសពីចំណុចខ្លាំងនៃថាមពលថ្មរបស់ iPhone XR ដោយថាសម្រាប់ការសាកមួយពេញ អាចនិយាយ (Talk Time) ដល់រយៈពេល ២៥ ម៉ោង ប៉ុន្តែតាមការសាកល្បងតេស្តផ្ទាល់ពីភ្នាក់ងារស្រាវជ្រាវមួយរបស់អង់គ្លេស ក៏បានរកឃើញលទ្ធផលផ្ទុយស្រឡះពីនេះ។
Which? បានតេស្តលើ iPhone ប៉ុន្មានម៉ូឌែល ដោយសម្រាប់ XR ប្រើប្រាស់លើការនិយាយសុទ្ធបានត្រឹម ១៦ ម៉ោង និង ៣២ នាទី ពោលគឺខុសគ្នាប្រមាណ ៥១ ភាគរយធៀបនឹងលទ្ធផលប្រកាសជាក់ស្តែងចេញពីក្រុមហ៊ុនដើម Apple។
ជុំវិញបញ្ហានេះ Apple បានច្រានចោលនិងឆ្លើយតបភ្លាមៗថា៖ "យើងបានធ្វើតេស្តយ៉ាងម៉ត់ចត់លើផលិតផលរបស់យើងនិងការលម្អិតពីថាមពលថ្ម ជាមួយនឹងការបូកបញ្ចូលនៃផ្នែករឹង (Hardware) និងទន់ (Software) ទូរសព្ទ iPhone បានគ្រប់គ្រងលើការប្រើប្រាស់ថាមពលថ្មឲ្យបានកាន់តែយូរ ដោយឡែកសម្រាប់ Which? ពុំបានបង្ហាញពីមធ្យោបាយនៃការតេស្តរបស់ពួកគេទេ បែបនេះមិនអាចធៀបនឹងលទ្ធផលដែលយើងបានសាកល្បងឡើយ"។
គួររំឭកថា Which? ធ្លាប់បានតេស្តទូរសព្ទម៉ាកយីហោល្បីមិនក្រោម ៥០ ម៉ូឌែលនោះទេ មានតាំងពី Samsung, HTC, Sony និង Nokia។ កន្លងទៅក៏ធ្លាប់រកឃើញថាមពលថ្មលើ HTC មួយម៉ូឌែលជាមធ្យមមានថាមពលថ្មសម្រាប់និយាយទាបជាង ៥ ភាគរយធៀបនឹងការអះអាងរបស់ក្រុមហ៊ុនតៃវ៉ាន់។
ប៉ុន្តែក៏ធ្លាប់មានសញ្ញាវិជ្ជមានខ្លះដែរ ដូចជាលើម៉ូឌែល Sony Xperia Z5 Compact ដែលក្រុមហ៊ុនអះអាងថាអាចប្រើបាន ១៧ ម៉ោង តែតាមការតេស្តផ្ទាល់របស់ Which? ជាលទ្ធផលអាចកាន់បានយូរជាងដល់ទៅ ២៥ ម៉ោងនិង ៥២ នាទីឯណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: