• 2019-04-28 06:55:51
  • គន្លឹះ

ទម្លាប់​អាក្រក់​​៨​យ៉ាង អាច​នឹង​បំផ្លាញ​​ឡាន​ប្រើ​លេខ​អូតូ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

  • 2019-04-28 06:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន អាច​នឹង​បំផ្លាញ​​ឡាន​អូតូ​របស់​អ្នក ហើយ​យូរៗ​ទៅ​​គ្រឿងគ្រៅ​​​ទាំង​នោះ​ខូចខាត​។

ខាងក្រោម​នេះ​គ​ជា​ទម្លាប់​មិន​ល្អ​ទាំង​៨ដែល​អ្នក​មិន​គួរ​ធ្វើ​​នៅ​ក្នុង​រថយន្ត​អូតូ​របស់​អ្នក៖

១ កុំ​ដាក់​លេខ "drive ឬ D” ប្រសិន​បើ​អ្នក​អង្គុយ​ក្នុង​ឡាន​យូរ

ទុក​ឡាន​លេខ "D” យូរ​​អាច​ធ្វើ​ឲ្យ​ប្រអប់​លេខ​អូតូ​ឆាប់​ខូច​ព្រោះ​​វា​ឡើង​កម្ដៅ​ខ្លាំង។ បើ​ត្រូវ​ឈប់​យូរ​ អ្នក​​អាច​​ពន្លត់​ម៉ាស៊ីន ឬ ដាក់​ឡាន "Parking ឬ P”។

២ កុំ​ភ្លេច​ហ្រ្វាំង​​ពេល​ចត​ឡាន

​ត្រូវ​​ធ្វើ​ល្អ​ចំពោះ​រថយន្ត​របស់​អ្នក។ ​ភ្លេច​​ហ្រ្វាំង​សម្រាប់​ចត​រាប់​ថា​​អ្នក​កំពុង​ធ្វើ​បាប​រថយន្ត​របស់​អ្នក ពីព្រោះ​រថយន្តភាគច្រើនសព្វថ្ងៃ​ជា​ឡាន​អូតូ ហើយ​នៅ​ពេល​ចត​​អ្នក​ភ្លេច​ហ្វ្រាំង អីចឹង​ហ្រ្វាំង​អត់​ចាប់​ប្រអប់​លេខ ឬ អាច​ធ្វើ​ឲ្យ​រថយន្ត​រំកិល ហើយ​​ធ្វើ​ឲ្យ​​ឆាប់​ខូច​ហ្វ្រាំង​តែ​ម្តង។

៣ កុំ​ដាក់​អក្សរ​ "N” ពេល​ចុះ​ទួល

អ្នក​គិត​ថា​ដាក់​អក្សរ "N ឬ Neutral” អាច​ជួយ​សន្សំសំចៃ​ប្រេង​​ឡាន។ ផ្ទុយ​ទៅ​វិញ ដាក់​អក្សរ N ពេល​ចុះ​ចំណោទ​វា​អាច​បង្ក​ហានិភ័យ​ដល់​ខ្លួន​អ្នក ពីព្រោះ​វា​កាត់​បន្ថយ​លទ្ធភាព​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​យានយន្ត។ ក្រៅ​ពី​នេះ​ប្រអប់​លេខ​​ឡាន​អូតូ​របស់​អ្នក​ក៏​ឆាប់​ខូច​ ហើយ​ជួសជុល​អាច​អស់​ថ្លៃ​ជាង​ប្រេង​ដែល​អ្នក​សន្សំ​ពី​ការ​ចុះ​ទូល។

៤ កុំ​ដាក់​អក្សរ "N” ពេល​រង់​ចាំ ឬ ពេល​ចាំ​ស្តុប

ពេល​ឈប់​រង់​ចាំ​មួយភ្លែត ឬ ពេល​ចាំ​ស្តុប ចូរ​កុំ​ដាក់ អក្សរ "N” ពី​ព្រោះ​ក្រៅ​ពី​ឆាប់​ធ្វើ​ឲ្យ​ប្រអប់​លេខ​​ខូច អ្នក​ក៏​​មិនងាយ​គ្រប់គ្រង​យានយន្តដែរ។

​៥ កុំ​ដាក់​លេខ P ពេល​ឡាន​មិន​ទាន់​ឈប់​ស្រួលបួល​

ឡាន​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​ទេ ពីព្រោះ​ដាក់​អក្សរ "P ឬ Park” ពេល​ឡាន​មិន​ទាន់​ឈប់​ស្រួលបួល​អាច​នឹង​ធ្វើ​ឲ្យ​​ជាប់​លេខ​កូដ​​ប្រអប់​លេខ​ ពីព្រោះ​វា​ជា​ឡាន​អូតូ។

៦ កុំ​ឲ្យ​ទឹក​ចូល​ប្រអប់​លេខ

ទោះ​ទឹក​តិច​តួច​ក៏​ដោយ ត្រូវ​ប្រយ័ត្ន បើ​មិន​ដូច្នោះ​ទេ ប្រអប់​លេខ​របស់​អ្នក​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ​មិន​ខាន។

៧ មិន​ត្រូវ​ឲ្យ​សាំង​អស់​ពេក​ទេ

ត្រូវ​ចាំ​ថា​មិន​ត្រូវ​ឲ្យ​សាំង​របស់​អ្នក​ស្រក​តិច​ជាង​១​ភាគ​៤​នៃ​ចំណុះ​ធុងសាំង​ឡាន​ឡើយ​។ ​កម្រិតទាប​នៃ​សាំង​អាច​ធ្វើ​ឱ្យ​ខូច​រថយន្ត​របស់​អ្នក​ ដោយសារ​តែ​ប្រេង​ឥន្ធនៈ​មាន​តួនាទី​រ៉ាប់រង​រាល់​ព័ត៌មាន​លំអិត​ទាំង​អស់ ពីព្រោះ​វា​ជា​រថយន្ត​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ។

៨ កុំប្តូរ​លេខ​ពី "D ឬ Drive” ទៅ "R ឬreverse”

បញ្ចូល​លេខ​ពី D ទៅ R មិន​ត្រឹម​តែ​គ្មាន​សុវត្ថិភាព​នៅ​ពេល​បើកបរ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ឆាប់​ខូច​ប្រអប់​លេខ​ទៀត​ផង។ យល់​ល្អ ឱ្យ​ហ្វ្រាំង​ធ្វើ​ការងារ​របស់​ពួកវា៕

អាន៖ នេះជាហេតុផល​ញ៉ាំតែក្តៅ ដែល​ប្រឈម​នឹង​ជម្ងឺ​មហារីក

អាន៖ CV បំពេញដោយ​ដៃ​ខុសអក្ខរាវិរុទ្ធ​ព្រាតរបស់​ស្ថាបនិក Apple លក់បានរាប់​ម៉ឺន​ដុល្លារ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់