• 2022-05-27 03:01:41
  • គន្លឹះ

២មុខងារ ធ្វើឱ្យការប្រើកម្មវិធី Chrome ដូចជាអ្នកជំនាញ (ប្រើបានរហ័ស)

  • 2022-05-27 03:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនកំពុងប្រើប្រាស់ Google Chrome ហើយដើម្បីឱ្យការប្រើកម្មវិធីនេះ បានកាន់តែរហ័សយើងសូមចែករំលែក ២ មុខងារ៖

១. មុខងារ របា Bookmark យើងអាចទាញវ៉ិបសាយជាច្រើនដាក់លើ របា bookmark ដើម្បីចុចចូលទៅប្រើបានកាន់តែលឿន។

របៀបដាក់ របា Bookmark៖

  • Chrome > More Option (រូបត្រេ៣) > Bookmarks > Show Bookmarks bar
  • បន្ទាប់ពីបើករួច អ្នកអាចទាញ link ឬ web address ដាក់លើនេះបាន

២. បើ keyboard shortcuts ដើម្បីឱ្យការប្រើមុខងារផ្សេងៗកាន់តែលឿន គ្រាន់តែប្រើ keyboard។

keyboard shortcuts ដែលចាំបាច់សម្រាប់ប្រើជាប្រចាំមាន៖

  • Ctrl+T សម្រាប់បើក Tab ថ្មី
  • Ctrl+W សម្រាប់បិទ Tab
  • Ctrl+Shift+T បើក Tab ដែលបានបិទមកវិញ
  • Ctrl+Tab ឆ្លាស់ទៅ Tab បន្ទាប់ (ទៅមុខ)
  • Ctrl+Shift+Tab ឆ្លាស់ទៅ Tab បន្ទាប់ (ទៅក្រោយ)
  • Ctrl+N បើកផ្ទាំង Chrome ថ្មី
  • Ctrl+Shift+N បើកផ្ទាំង Chrome ថ្មីប្រភេទ Incognito/Private
  • Ctrl+ចុច Mouse ឆ្វេងលើ Link សម្រាប់បើក tab ថ្មីតាមតំណ Link
  • F6 សម្រាប់បញ្ចូល web address
  • Alt+F4 បិទកម្មវិធី Chrome

អត្ថបទ៖ កុសល

មតិយោបល់