• 2019-03-20 04:55:00
  • ព័ត៌មាន

កុំព្យូទ័រល្បឿនលឿនជាងគេបង្អស់ដំណើរការល្បឿន ១០ កោដក្នុងមួយវិនាទីបង្ហាញមុខហើយ

  • 2019-03-20 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសមហាអំណាចកំពុងតែប្រលងប្រជែងគ្នាដើម្បីបង្កើតកុំព្យូទ័រដែលមានល្បឿនលឿនជាងគេបង្អស់ (Supercomputer) ដែលអាចដំណើរការ ១០ កោដល្បឿនក្នុងមួយវិនាទី (Quintillion computations per second = ១០ កោដ)។

បើតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Intel បានចុះផ្សាយថា ខ្លួននឹងធ្វើការសហការណ៍ ជាមួយក្រុមហ៊ុន Cray Inc ដើម្បីផលិតកុំព្យូទ័រដែលមានល្បឿនលឿនជាងគេបង្អស់នៅលើពិភពលោកដែលគេឱ្យឈ្មោះថា 'Arura' នៅថ្ងៃចន្ទទី១៨។

Aurora មានល្បឿនយ៉ាងលឿន (one exaFLOP = ពាន់​ពាន់លាន) ដែលការកសាងប្រព័ន្ធនេះនឹងធ្វើឡើងនៅមន្ទីរពិសោធន៍ Argonne National របស់ក្រសួងថាមពលអាមេរិក (U.S Department of Energy - DOE)។ គម្រោងនេះចំណាយលើសពី ៥០០លាន ហើយនឹងបញ្ចប់នៅឆ្នាំ២០២១។

Aurora មិនត្រឹមតែមានល្បឿនយ៉ាងលឿននោះទេ ថែមទាំងរួមបញ្ចូលជាមួយប្រាជ្ញាសិប្បនិម្មិត ដែលអាចឱ្យអ្នកវិទ្យាសាស្ត្ររុករក ថ្នាំថ្មីៗ និងសមាសធាតុសម្រាប់បង្កើតប្រព័ន្ធថាមពល Solar ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះទេ វាមានបញ្ចូលនូវបច្ចេកវិទ្យាដូចជា ការស្រាវជ្រាវជំងឺមហារីក ព្យាករណ៍អាកាសធាតុ និងការព្យាបាលជំងឺទាហានចាស់ៗ។

លោក Bob Swan អគ្គនាយកក្រុមហ៊ុន Intel បាននិយាយថា "ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់បំផុត ព្រោះមិនត្រឹមតែសម្រាប់ក្រុមអ្នកបច្ចេកវិទ្យានិងអ្នកវិទ្យាសាស្ត្រ ដែលបានមករួមគ្នាដើម្បីបង្កើតកុំព្យូទ័រទំនើបដំបូងរបស់យើងនោះទេ ប៉ុន្តែក៏សម្រាប់យើងទាំងអស់គ្នាដែលបានប្តេជ្ញាចិត្តចំពោះការឆ្នៃប្រឌិតនិងផលិតកម្មរបស់អាមេរិក"។

ប្រទេសចិនក៏កំពុងព្យាយាមបង្កើត កុំព្យូទ័រដែលមានល្បឿនលឿននេះផងដែរ៕

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ប្រភព៖

អត្ថបទ៖ រក្សា

មតិយោបល់