• 2018-07-05 07:03:24
  • ព័ត៌មាន

​MacBook Pro ​ប្រើ​អេក្រង់ Retina ហួស​សម័យ​មួយ​បាត់​

  • 2018-07-05 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MacBook Pro ដំបូង​គេ​ប្រើ​ប្រាស់​អេក្រង់​ Retina ដែល​ Apple បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា​ ឆ្នាំ ២០១២ ពេល​នេះ​ត្រូវ​បាន​ Apple ដាក់​ចូល​ក្នុង​បញ្ជី​ផលិតផល​ហួស​សម័យ​ហើយ។

ការ​ដាក់​ផលិតផល​ចូល​ក្នុង​បញ្ជី​ហួស​សម័យ​នេះ​គឺ​មាន​ន័យ​ថា​ផលិត​នេះ​នឹង​លែង​​មាន​សិទ្ធ​ទទួល​បាន​សេវា​ជួសជុល​​ពី​ហាង​ Apple ផ្លូវ​ការ​ត​ទៀត។ ដូច​នេះ​ប្រសិន​បើ​ផលិត​​ផល​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហួស​សម័យ មាន​បញ្ហា​អ្វី ដំណោះ​ស្រាយ​គឺ​មាន​តែ​ទៅ​រក​ហាង​ជួសជុល​ផ្សេង​ពី Apple។

​ក្នុង​បញ្ជី​ហួស​សម័យ​នេះ​ដែរ​គេ​ឃើញ​មាន​តែ​ MacBook Pro ប្រើ​អេក្រង់​ Retina ទំហំ​ ១៥ អ៊ីញ​តែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ឃើញ​​ប្រភេទ​អេក្រង់​ទំហំ​ ១៣ អ៊ីញ​ ដែល​ចេញ​ខែ​តុលា​ ឆ្នាំ ២០១២ នៅ​ឡើយ​ទេ៕​​​ ​

​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់