- 2018-05-21 03:38:02
- ព័ត៌មាន
ក្រុមហ៊ុនចិនមួយបង្ហោះគ្រាប់រ៉ុកកែតដំបូងខ្លួនឯង អាចជាគូប្រជែងធំរបស់ SpaceX (មានវីដេអូ)
- 2018-05-21 03:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិនមួយបង្ហោះគ្រាប់រ៉ុកកែតដំបូងខ្លួនឯង អាចជាគូប្រជែងធំរបស់ SpaceX (មានវីដេអូ)
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍នេះ ប្រទេសចិនទាំងមូលបានអបអរសាទរចំពោះការបាញ់បង្ហោះគ្រាប់រ៉ុកកែតដំបូងបំផុតរបស់ក្រុមហ៊ុនឯកជនខ្លួន ឈ្មោះថា OneSpace។ បន្ទាប់ពីចូលប្រឡូកក្នុងផ្នែកអវកាសជាងពីរទសវត្សរ៍ហើយនោះ ពេលនេះរដ្ឋាភិបាលចិនបានបើកភ្លើងឲ្យវិស័យឯកជនចូលមកក្នុងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំនេះហើយ។
គ្រាប់រ៉ុកកែតដែលបាញ់សាកល្បងនេះ ត្រូវបានរាយការណ៍មកថា បានហោះផុតរយៈកម្ពស់ ៤០ គ.ម និងបន្តជាង ២៧៣ គ.ម ទៀតមុនពេលដែលវាធ្លាក់មកផែនដីវិញ នៅតាមទីតាំងដែលគ្រោងទុក។ ការបង្ហោះគ្រាប់រ៉ុកកែតធន់ស្រាល OS-X របស់ក្រុមហ៊ុន OneSpace នេះទទួលបានលទ្ធផលជោគជ័យជាទីគាប់ចិត្ត។
ក្រុមហ៊ុនឯកជនដំបូងរបស់ចិន ដែលចូលប្រឡូកក្នុងវិស័យអវកាសនេះ ក៏មានមហិច្ឆតាធំមិនធម្មតាដែរ ពោលគឺចង់ក្លាយទៅជាក្រុមហ៊ុន ធំបំផុតមួយក្នុងការបង្ហោះផ្កាយរណបទំហំតូច លើពិភពលោក ដែលខ្លួនមានគម្រោងនឹងបង្ហោះផ្កាយរណបចំនួន ១០ ក្នុងឆ្នាំ ២០១៩ ខាងមុខ។
នាយកប្រតិបត្តិក្រុមហ៊ុន OneSpace លោក Shu Chang ក៏បានលើកឡើងពីក្រុមហ៊ុន ផលិតរ៉ុកកែតធំបំផុតរបស់អាមេរិក SpaceX ផងដែរ។ លោកបានលើកឡើងថា៖ "ពួកយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដូច SpaceX កាលគ្រាដំបូងអ៊ីចឹង។ SpaceX ជាក្រុមហ៊ុនឯកជនផលិតរ៉ុកកែតដំបូងនៅអាមេរិក ឯយើងជាក្រុមហ៊ុនឯកជនផលិតរ៉ុកកែតដំបូងនៅចិន។ យ៉ាងណាមិញ យើងប្រើបច្ចេកវិទ្យានៃប្រទេសរបស់យើងផ្ទាល់ ខុសគ្នាទៅនឹងអ្វីដែល SpaceX កំពុងនឹងប្រើ "។
គ្រាប់រ៉ុកកែត OS-X ដែលសាកល្បងជោគជ័យនាលើកដំបូងនេះ មានកម្ពស់ជាង ៩ ម៉ែត្រ និងអាចផ្ទុកវត្ថុទៅអវកាសបានត្រឹម ១០០ គ.ក ប៉ុណ្ណោះ បើប្រៀបធៀបជាមួយគ្រាប់រ៉ុកកែតបច្ចុប្បន្នរបស់ SpaceX ដែលមានឈ្មោះថា Falcon 9 ដែលមានកម្ពស់ជិត ១០៥ ម៉ែត្រ និងអាចផ្ទុកវត្ថុនានាទៅអវកាសដល់ទៅជាង ២២ ៦៨០ គ.កទៅទៀត៕
ចុចអាន៖