• 2015-01-27 16:31:28
  • ព័ត៌មាន

អ្នក​ភ្នំពេញ​​ផ្អើល​រថយន្ត​ Porsche ដ៏​ប្រណិត​តម្លៃ​ប្រហែល​ ១ លាន​ដុល្លារ​

  • 2015-01-27 16:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​ប្រិយមិត្ត​​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ពី​​រថយន្ត​ម៉ាក​ Porsche ដ៏​ប្រណិត​មួយ​ដែល​​គេ​ដឹង​ថា​មាន​តម្លៃ​រហូត​ដល់​ ១ លាន​ដុល្លារ​ ដែល​អតិថិជន​ក្នុង​ស្រុក​មួយ​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​។ រថយន្ត​នេះ​មាន​ម៉ាក Porsche 918 Spyder Base Weissach Package ស៊េរី​ឆ្នាំ​ ២០១៥ ដែល​គេ​អះអាង​ថា​ការ​ផលិត​​ចេញ​ពី​រោងចក្រ​មាន​កំណត់​សម្រាប់​​បញ្ចេញ​លក់​លើ​ទីផ្សារ។

 

លោក​ តាន់ ថាចាន់ណា អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ នៃ​ក្រុម​ហ៊ុន Precision Car (Cambodia) Limited ដែល​ជា​ក្រុមហ៊ុនទទួល​បាន​សិទ្ធិ​លក់​និង​ចែកចាយ​រថយន្ត Porsche ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក​​មិន​​ទាន់​ទទួល​ដំណឹង​​ជាក់លាក់​ទេ​តែ​​បាន​ដឹង​ខ្លះៗ​ពី​រថយន្ត Porsche ដ៏​ប្រណិត​​មួយ​ដែល​គេ​អះអាង​ថា​មាន​តម្លៃ​ជាង ១ លាន​ដុល្លារ​ដែល​​​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ បន្ទាប់​ពី​មាន​អតិថិជនក្នុងស្រុក​មួយ​បាន​​ទិញ​ប្រើប្រាស់។ រថយន្ត​​នោះ​គឺ  Porsche 918 Spyder ស៊េរី​ឆ្នាំ​ ២០១៥ ដែល​រោង​ចក្រ​ទើប​តែ​បញ្ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

លោក​អះអាង​ថា រថយន្ត​នោះ​រោង​ចក្រ​ផលិត​តែ ៩១៨ គ្រឿង​តែ​ប៉ុណ្ណោះ​សម្រាប់​បញ្ចេញ​លក់​លើ​ទីផ្សារ​​ពិភពលោក ដែលក្នុង​មួយ​គ្រឿង​ជិត ១ លាន​ដុល្លារ។

 

លោក​ថា Porsche 918 Spyder ​ក្រុមហ៊ុន​លោក​មិន​បាន​នាំ​ចូល​មក​លក់​ទេ ហើយ​ដែល​អតិថិជន​ទិញនោះ​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ។

 

 

 

 

 

 

ចុច​អាន៖ បរទេស​ជិះ​ឡាន​យក្ស​លេច​ខ្លួន​ជា​ថ្មី​កាត់​មហាវិថី​ធំៗ​​ផ្អើល​​អស់​អ្នក​ដំណើរ​តាម​ផ្លូវ

 

ចុច​អាន៖ បណ្ដុំ​បិទ​តែម​យាន​យន្ត និង គ្រឿង​តុបតែង​រីក​ដូច​ផ្សិត​នៅ​ផ្លូវ​សុក​ហុក​

 

ចុច​អាន៖​ភ្ញាក់ផ្អើល​ពី​លក្ខណៈ​សម្បត្តិ​ Galaxy A ​សម្ពោធ​លក់​ជា​ផ្លូវ​ការ​ឯតម្លៃ​ប្រហែល​គ្នា

 

អត្ថបទ៖ ដារ៉ាឆានី

រូបភាព​៖ facebook

មតិយោបល់
អត្ថបទថ្មី