មិនមែនជារឿងថ្មី ម្ចាស់ហាងអ៊ីនធឺណិតនិយាយពីអាជីវកម្មប្រឈមការដួលរលំ
នៅក្នុងកំឡុងឆ្នាំ ២០០៥ ហាងផ្គត់ផ្គង់សេវាអ៊ីនធឺណិតមានការពេញនិយមនិងបើករីកស្គុសស្គាយ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលសង្កេតឃើញថាហាងប្រភេទនេះហាក់មានសភាពស្ងប់ស្ងាត់ជាងពីមុន ដែលហាងមួយចំនួនក៏បានឈានដល់បិទទ្វារជាបណ្តើរៗដោយសារគ្មានអតិថិជន។