
- 2022-01-25 02:38:48
- ផលិតផលថ្មី
ទើបចេញ Nissan Juke មូដែលពិសេសថ្មី មានលក់តែ៥ពាន់គ្រឿងប៉ុណ្ណោះ
- 2022-01-25 02:38:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបចេញ Nissan Juke មូដែលពិសេសថ្មី មានលក់តែ៥ពាន់គ្រឿងប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មី គឺ Juke Kiiro Special Edition ដែលវាជាផ្នែកមួយនៃកិច្ចសហការជាមួយភាពយន្ត The Batman ដោយភាពយន្តនេះនឹងចាក់បញ្ចាំងនៅអំឡុងខែមីនាខាងមុខ។
រថយន្តនេះត្រូវបានឌីហ្សាញជាពណ៌ប្រផេះដូចមនុស្សប្រជៀវ មានឆ្នូតហាយឡាយពណ៌លឿងនៅកាងមុខក្រោយ និងចំហៀងទ្វារខាងក្រោម ដែលតួខ្លួនវាជាសេរ៉ាមិច ជាមួយនឹងកង់ទំហំ ១៩អ៊ីញ។
ចំណែកផ្នែកខាងក្នុង មានកៅអីពូកស្បែកពិសេសពណ៌ខ្មៅ ដែលមានថ្នេរប្រផេះ និងលឿង។ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែលប្រើប្រាស់ NissanConnect និងអាចភ្ជាប់ជាមួយ Android Auto និង Apple Carplay ព្រមទាំងមុខងារ Google Assistant/Amazon Alexa compatibilty, plus TomTom Maps & Live Traffic។
Nissan Juke នេះ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង CMF-B។ វាប្រើម៉ាស៊ីនទាក់បូចំណុះ ១,០លីត្រ ផលិតបានកម្លាំង ១១២សេះ និងកម្លាំងរមួល ២០០ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ ជាមួយប្រអប់លេខដៃ៦វគ្គ។
Nissan នឹងចេញលក់រថយន្ត Juke Kiiro Special Edition តែ៥ពាន់គ្រឿងប៉ុណ្ណោះ ក្នុងនោះ ៥០០គ្រឿងសម្រាប់ទីផ្សារអង់គ្លេស ដោយគ្រោងដាក់នៅចុងខែកុម្ភៈខាងមុខ ប៉ុន្តែមិនទាន់បានបញ្ជាក់តម្លៃនៅឡើយ។ រថយន្ត Nissan Juke ដែលដាក់លក់នៅអង់គ្លេសបច្ចុប្បន្ននេះ គឺមានតម្លៃចាប់ពី ២៥ ៩៨០ ដល់ ៣៤ ៧៧៥ដុល្លារ៕