
- 2021-10-18 06:14:15
- ផលិតផលថ្មី
ឡានវៀតណាមសាកភ្លើងពេញម្តង បើកបានជិត៥០០គ.ម ត្រៀមប្រជែង Tesla លើទឹកដីអាមេរិក
- 2021-10-18 06:14:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានវៀតណាមសាកភ្លើងពេញម្តង បើកបានជិត៥០០គ.ម ត្រៀមប្រជែង Tesla លើទឹកដីអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនចំនួន ២ម៉ូដែល គឺ VF e35 និង e36 ក្នុងពិព័រណ៌រថយន្ត 2021 Los Angeles Auto Show នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ និងត្រៀមដាក់លក់តាមបណ្តា Showroom ៦០កន្លែងក្នុងប្រទេសនេះ នៅឆ្នាំក្រោយ។
ក្នុងចំណោមរថយន្ត ២ម៉ូដែលនេះ គេជឿជាក់ថា VF e36 នឹងទទួលបានប្រជាប្រិយភាពជាង ដោយសារវាជាប្រភេទSUV មានប្រវែង ៥១០៥មម។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីពីរ (dual motor powertrain) បង្កើតបានកម្លាំង ៤០២សេះ។ អាគុយរថយន្តអាចផ្ទុកភ្លើងបាន ១០៦គីឡូវ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់ការបើកបានចម្ងាយជាង ៤៨០គីឡូម៉ែត្រ។
VF e36 ភ្ជាប់មកជាមួយប្រព័ន្ធកម្សាន្តដែលមានទំហំអេក្រង់ ១៥,៤អ៊ិញ ដំបូលកញ្ចក់ Panoramic ចង្កៀង LED ដែលជះពន្លឺបានឆ្ងាយ ប្រព័ន្ធបង្ហាញសញ្ញាអាសន្នពេលជិតបុកគ្នា និងប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិ។ ជាពិសេសវាក៏មានមុខងារគ្រប់គ្រងរថយន្តដោយការប្រើសំឡេងផងដែរ។
ចំណែករថយន្ត VF e35 តូចជាងបន្តិច គឺមានប្រវែង ៤៧៤៩ម.ម និងបំពាក់ម៉ូទ័រអគ្គិសនីមួយ (Single motor) បង្កើតបានកម្លាំង ២០១សេះ ហើយអាគុយអាចផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង។ រថយន្តនេះ ក៏មានជម្រើសម៉ូទ័រអគ្គិសនី ដូច VF e36 ដែរ។
គួរដឹងដែរថា VinFast បានបង្ហាញបំណងចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុនរថយន្តអគ្គិសនីដទៃទៀត ទាំងតម្លៃ និងទំហំរថយន្ត។ ជាមួយគ្នានោះ VinFast ក៏បានបង្ហើបថា នឹងពិចារណាបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីលើទឹកដីអាមេរិកទៀតផង។
មហិច្ចតាដ៏ធំមួយទៀតរបស់ VinFast គឺកំណត់គោលដៅលក់រថយន្តឱ្យបាន ១៥ ០០០គ្រឿង នៅឆ្នាំ២០២២៕