• 2020-03-18 04:09:41
  • ព័ត៌មាន

Amazon បរិច្ចាគ​​ទឹកប្រាក់​៥ ម៉ឺន​ដុល្លារ​និង​សម្ភារៈ​យ៉ាង​ច្រើន​ជួយ​ដល់​តំបន់មួយ​

  • 2020-03-18 04:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្នែក​ផ្គត់ផ្គង់​ទំនិញ​ដ៏​ល្បី​ល្បាញ Amazon ត្រូវ​បាន​​គេ​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​បាន​បរិច្ចាគ​​ទឹកប្រាក់​ជាង ៥ ម៉ឺន​ដុល្លារ​និង​សម្ភារៈ​យ៉ាង​ច្រើន​ជួយ​ដល់​តំបន់ស្ថិត​នៅ​ភាគ​ខាងត្បួង​​​នៃ​ចក្រភព​អង់គ្លេស​ ។

Econo-Lodge នៅ​ទីក្រុង Kent ភាគ​ខាង​ត្បូង​នោះ​ធ្លាប់​ជា​សណ្ឋាគារ ប៉ុន្តែ​បាន​ប្រែក្លាយ​ជា​កន្លែង​សម្រាប់​ដាក់​អ្នក​ជំងឺ COVID-19 ដែល​ស្នាក់នៅ​ដាច់​ដោយ​ឡែកបណ្ដោះអាសន្ន​ ១៤ ថ្ងៃ។

សម្ភារៈ​ទាំងនោះ​មាន​ដូចជា កន្សែង ពូក​ខ្នើយ ធ្នើ​ដាក់​ម្ហូប​អាហារ ទំនិញ និងសម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត​ផង​ដែរ។

ជម្រាបជូនថា ចក្រភពអង់គ្លេស រកឃើញមាន​ករណីឆ្លង​កើន​ដល់ ១៩៥០ នាក់​មាន​អ្នក​សា្លប់ ៧១ នាក់​និង​អ្នកជាសះស្បើយ​​ ៦៥ នាក់(គិតត្រឹមថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០)៕

ប្រភព៖ Komonews

អត្ថបទ៖ រក្សា

មតិយោបល់