- 2019-09-12 04:24:38
- ផលិតផលថ្មី
តម្លៃ iPhone 11 បន្ទាប់ពី ថៃ នៅមានប្រទេសអាស៊ានមួយទៀតបើកឲ្យកុម្ម៉ង់ទិញហើយ
- 2019-09-12 04:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃ iPhone 11 បន្ទាប់ពី ថៃ នៅមានប្រទេសអាស៊ានមួយទៀតបើកឲ្យកុម្ម៉ង់ទិញហើយ
ចន្លោះមិនឃើញ
ក្រោយ Apple ប្រកាសចេញ iPhone 11 រំលងមិនបានប៉ុន្មានម៉ោងផង មានដំណឹងលេចធ្លាយតម្លៃច្បាស់ៗថា ទៅទីផ្សារប្រទេសថៃបានបើកឲ្យកុម្ម៉ង់ទិញមុនគេនៅអាស៊ាន មកទល់ថ្ងៃនេះ សិង្ហបុរី បើកឲ្យកុម្ម៉ង់ទិញបន្ទាប់ ពោលគឺ iPhone 11 (ជា iPhone XR ជំនាន់ ២ ប្រើបន្ទះឈីបថ្មី A13 Bionic) ជម្រើសពណ៌ ៦ មានទាំង ស្វាយនិងបៃតងផងដែរ មានមេម៉ូរី ៦GB , ១២៨GB និង ២៥៦GB តម្លៃចាប់ផ្ដើមចាប់ពី ៨៣៥ ដុល្លារ។
រីឯ iPhone 11 Pro និង iPhone 11 Pro Max មានជម្រើសពណ៌ដូចជា ប្រផេះ ស ផ្កាឈូក និងពណ៌ថ្មី(ស្លែ) ជម្រើសមេម៉ូរី ៦៤GB , ២៥៦GB និង ៥១២GB តម្លៃចាប់ផ្ដើមចាប់ពី ១ ១៩៩ (iPhone 11 Pro) និង (iPhone 11 Pro Max) តម្លៃ ១ ៣០០ ដុល្លារ។
ការបើកឲ្យកុម្ម៉ង់ទិញនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១៩ (ថ្ងៃសុក្រនេះ) ហើយអ្នកអាចទៅយកឥវ៉ាន់បាននៅថ្ងៃដែល Apple បើកឲ្យទិញនៅថ្ងៃ ២០ ខែកញ្ញានៅ Apple Store ប្រទេសសិង្ហបុរីបាន។
បញ្ជាក់ដែរថា ក្រៅពីសិង្ហបុរី នៅមានប្រទេសថៃ បានបើកឲ្យកុម្ម៉ង់ទិញនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែកញ្ញាដំណាលគ្នា ជាមួយនឹងជម្រើសតម្លៃដូចខាងក្រោម៖ iPhone 11 ថ្លៃចាប់ពី ២៤ ៩០០ បាតឬខ្ទង់ ៨១៣ ដុល្លារ , iPhone 11 Pro ថ្លៃចាប់ពី ៣៥ ៩០០ បាតឬខ្ទង់ ១ ១៧២ ដុល្លារ និងiPhone 11 Pro Max ថ្លៃចាប់ពី ៣៩ ៩០០ បាតឬខ្ទង់ ១ ៣០៣ ដុល្លារ។
ដោយឡែកនៅទីផ្សារប្រទេសកម្ពុជា ក៏លេចឮដំណឹងថានឹងយកឥវ៉ាន់បាននៅថ្ងៃទី ២០ ខែកញ្ញា និងមានហាងធំៗបានបើកឲ្យកម្ម៉ង់ទិញរួចមកហើយ ជាមួយនឹងជម្រើសតម្លៃផ្សេងៗគ្នា(តម្លៃចាប់ពី ១៩០០ ដុល្លារ៕
អត្ថបទទាក់ទង៖