• 2019-09-10 06:29:50
  • ព័ត៌មាន

Apple ដកមុខងារសាកថ្មដូច Huawei/Samsung ចេញពី​ iPhone 11 ព្រោះហេតុផលមួយ

  • 2019-09-10 06:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​iPhone 11 ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​យ៉ាង​មុតមាំ​ថា​នឹង​មាន​មុខងារ​សាក​ថ្ម​ Reverse Wireless ដែល​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ដូច​ជា​ AirPods និង Apple Watch ជា​ដើម។ គួរ​ដឹង​ថា​មុខងារ​នេះ​មាន​ប្រើ​រួច​មក​ហើយ​នៅ​លើ​ស្មាតហ្វូន Huawei និង Samsung។

បើ​តាម​ការ​លើក​ឡើង​ចុង​ក្រោយ​បំផុត​មួយ​របស់​លោក Ming-Chi Kuo ដែល​ជា​អ្នក​វិភាគ​គួរ​ឲ្យ​ទុក​ចិត្ត បាន​អះអាង​ថា​​មុខងារ​នេះ​ត្រូវ​បាន Apple ដក​ចេញ​ពី iPhone ​ស៊េរី​ថ្មី​របស់​ខ្លួន ដោយ​ហេតុផល​ថា​មុខងារ​នេះ​ប្រហែល​ជា​មិន​​មាន​សមត្ថភាព​សាក​បាន​​ល្អ ដូច​ជា​​ Apple ចង់​បាន​នៅ​ឡើយ​ទេ។

​​​ស្រប​នឹង​ការ​លើក​ឡើង​នេះ​អ្នក​វិភាគ Mark Gurman ប្រចាំ​ស្ថាប័ន​ Bloomberg ក៏​បាន​លើក​ឡើង​មុខ​នេះ​បន្តិច​ថា​ មុខងារ​សាក​ថ្ម​ Reverse Wireless នេះ​នឹង​មិន​មាន​លើ​ iPhone ឆ្នាំ​ ២០១៩ ឡើយ។ កាល​ពី​​ថ្ងៃ​ទី ៦ កញ្ញា​កន្លង​ទៅ Mark Gurman បាន​បញ្ជាក់​ក្ដែងៗ​ថា iPhone ស៊េរី​ថ្មី​នឹង​មាន​បំពាក់​មុខងារ​សាក​ថ្ម​ថ្មី​នេះ៕​

ចុចអាន ៖ ព្រោះហេតុផលមួយ ទើប Apple ប្ដូរទីតាំង ផ្លែប៉ោមឆែប លើ iPhone 11

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់