• 2019-06-24 04:06:14
  • ព័ត៌មាន

គុណភាព​ឡាន​ថ្មី​កូរ៉េ វ៉ា​ដាច់​ឡាន​ជប៉ុន

  • 2019-06-24 04:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​​សិក្សា​​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ JD Power លើ​រថយន្ត​ទើប​ទិញ​ថ្មី​អំឡុង​ពេល ៣ ខែ​ដំបូង បាន​បង្ហាញ​ថា​រថយន្ត​របស់​កូរ៉េ​ខាង​ត្បូង​ មាន​​​កម្រិត​ខូច​ខាត​ទាប​បំផុត​បើ​ធៀប​នឹង​​ម៉ាក​រថយន្ត​ ៣៣ ទៀត។

រថយន្ត Genesis

ការ​សិក្សា​គឺ​ផ្អែក​លើ​ទិន្នន័យ​ពី​អ្នក​ចូល​រួម​ចំនួន ៧៦ ២៥៦ នាក់​ ដែល​ឃើញ​ថា​ក្នុង​ចំណោម​​រថយន្ត​ម៉ាក​ Genesis ​ចំនួន ១០០ គ្រឿង​ មាន​បញ្ហា​ត្រឹម​ ៦៣ ចំណុច​ប៉ុណ្ណោះ (៦៣/១០០)។ ម៉ាក​រថយន្ត​ Kia ក៏​ស្ថិត​នៅ​តំណែង​ខ្ពស់​ដែរ ដោយ​បាន​ពិន្ទុ ៧០/១០០ ហើយ​ Hyunda វិញ​ទទួល​បាន​ពិន្ទុ ៧១/១០០ ឈរ​នៅ​តំណែង​លេខ ៣។

​​​​ជា​មួយ​លទ្ធផល​នេះ​ដែរ JD Power បាន​បញ្ជាក់​ថា​អំឡុង​ពេល​ ៣ ខែ​ដំបូង ​បញ្ហា​ដែល​កើត​មាន​​ជា​មធ្យម​លើ​រថយន្ត​ ១០០ គ្រឿង គឺ​មាន​​ប្រមាណ ៩៣ បញ្ហា។ គួរ​ដឹង​ដែរ​ថា​នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ ដែល​រថយន្ត​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​តំណែង​កំពូល​នៃ​បញ្ជី​នេះ។

រថយន្ត Kia

ចំណែក​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​​ផ្សេង​ទៀត​ដែល​ល្បី​ឈ្មោះ​ថា​គុណភាព​ល្អ ប្រើ​ធន់ ដូច​ជា​ Toyota និង Honda ឈរ​នៅ​តំណែង​លេខ ១០ និង​លេខ ១៩។ ក្រុមហ៊ុន​រថយន្ត​អាមេរិក​ផ្ដល់​គុណភាព​បាន​ប្រសើរ​ជាង​ដោយ​ Ford ឈរ​នៅ​លេខ ៤, Lincoln ឈរ​នៅ​លេខ ៥, Chevrolet ឈរ​នៅ​លេខ ៦ និង Dodge ឈរ​នៅ​លេខ ៨។

គួរ​ដឹង​ថា​​លទ្ធផល​ខាង​លើ​គឺ​ជា​ការ​គួប​ផ្សំ​បញ្ចូល​គ្នា​នូវ​រថយន្ត​គ្រប់​ម៉ូដែល​ផលិត​ដោយ​ក្រុមហ៊ុន​កូរ៉េ, ជប៉ុន, អាមេរិក និង​អាល្លឺម៉ង់​ជា​ដើម។ ប៉ុន្តែ​ប្រសិន​បើ​បែង​ចែក​តាម​ប្រភេទ​ម៉ូដែល​នីមួយៗ លទ្ធផល​ទទួល​បាន​ខុស​ពី​​នេះ ដូចបង្ហាញក្នុងតារាងខាងលើ៕​

ចុចអាន៖

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់