- 2019-06-22 08:54:49
- ព័ត៌មាន
Ford Ranger ថ្មីមួយទៀតយកទៅរុកព្រៃបាន តម្លៃល្មមទិញ
- 2019-06-22 08:54:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger ថ្មីមួយទៀតយកទៅរុកព្រៃបាន តម្លៃល្មមទិញ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Ford ប្រទេសហ្វីលីពីនទើបនឹងប្រកាសចេញម៉ូឌែលកណ្ដាលមួយគឺ Ranger XLS Sport ជាស្រឡាយម៉ូឌែល Ranger មកលើទីផ្សារដែលមានតម្លៃសមរម្យតាមជម្រើស។
ត្បិតតែជាងប្រភេទរាងក្រោមគេបន្តិចក្នុងស្រឡាយ Ranger តែរថយន្តភីកអាប់ម៉ូឌែលថ្មីនេះ ក៏មិនខុសពី XLT Sport មុនណាស់ណាដែរពោលគឺ បន្ថែមការរចនារូបរាងខាងក្រៅឲ្យទាក់ទាញ និងបន្ថែមកម្លាំងឲ្យខ្លាំងជាងមុន។ ប៉ុន្តែ Ford ក៏មិនភ្លេចដែរនូវជម្រើស 4WD ឬ 4x4 គឺជាប្រព័ន្ធដែលប្រើស្ពឺពីរ រួមជាមួយនឹង Transfer Case មួយដើម្បីផ្ដល់កម្លាំងដល់កង់ទាំងបួននៃរថយន្ត (សមល្មមនឹងអាច Off-Road បាន)។
ធម្មតានិយមប្រើលើរថយន្តប្រភេទ Off-Road (រថយន្តបើកលើផ្លូវពិបាក) ខ្នាតធំៗដូចជា Lexus LX 570 ជាដើម ហើយប្រព័ន្ធនេះអាចចែកចាយកម្លាំងពីម៉ាស៊ីនរថយន្តទៅកាន់កង់ទាំង ៤ បានស្មើៗគ្នា ដោយបង្ខំឲ្យកង់រថយន្តបង្វិលក្នុងពេលដូចគ្នា។ នេះជាមូលហេតុដែលធ្វើឲ្យរថយន្តពិបាកបត់បន្តិច ព្រោះកង់ខាងក្រៅត្រូវរង្វិលឲ្យលឿនជាងកង់ខាងក្នុង។ ប៉ុន្តែប្រព័ន្ធ 4WD នាពេលបច្ចុប្បន្នអាចដោះស្រាយបញ្ហានេះបាន។
ប្រព័ន្ធ 4WD លើរថយន្តទំនើបបច្ចុប្បន្នដំណើរការបានលុះត្រាតែអ្នកចុចបញ្ជាលើវា។ ប្រការនេះអាចឲ្យអ្នកប្រើប្រព័ន្ធ 4WD ពេលបើកបរលើ Off-Road និងប្រើប្រព័ន្ធ 2WD វិញពេលបើកបរលើស្ថានភាពផ្លូវធម្មតា។ ពេលប្រើ 2WD រថយន្តសន្សំសំចៃប្រេងឥន្ធនៈបានប្រសើរជាង។
រថយន្ត Ranger XLS Sport បំពាក់ម៉ាស៊ីនម៉ាស៊ូតទំហំ ២,២ លីត្រ (Tdi engine ឬ turbodiesel engine) បង្កើនកម្លាំងបាន ១៥៦ សេះ ប្រអប់លេខ ៦ លេខដៃ។
រថយន្តនេះ ក៏បំពាក់បន្ថែមប្រព័ន្ធជំនួយការបើកបរជាច្រើនផងដែរដូចជា ប្រព័ន្ធស្ដង់ដាររបស់ Ford គឺ Ford Hans free information System, Driver- Assist Technology ,ប្រព័ន្ធ Cruise Control, Front Driver, មានពោងសុវត្ថិភាពសម្រាប់អ្នកអង្គុយក្រោយ និងប្រព័ន្ធការពារសុវត្ថិភាពកុមារតូចៗ(ISOFIX Child Seat) ផងដែរ។
រថយន្តភីកអាប់នេះ បានដាក់លក់នៅតាមហាងលក់រថយន្តទូទាំងប្រទេសហើយកាលពីថ្ងៃទី ២១ កន្លងទៅ។ សម្រាប់ម៉ូឌែល Ranger XLS Sport (4x2) MT តម្លៃចាប់ពី ១ ០៦២០០០ បេសូ (ប្រមាណជា ២ ០៦៩៦ ដុល្លារ) ឯជម្រើស Ranger XLS Sport (4×4) MT តម្លៃចាប់ពី ១ ២១១០០០ បេសូ (ប្រមាណជា ២ ៣៦៩០ ដុល្លារ)(មិនទាន់គិតពន្ធ)៕
អត្ថបទទាក់ទង៖