• 2019-06-05 02:32:24
  • ផលិតផលថ្មី

ហួស​ចិត្ត​គ្រប់​គ្នា ពេល​ដឹង​តម្លៃ​ជើង​ទម្រ​កុំព្យូទ័រ​ឈូស​ល្ហុង​ Apple

  • 2019-06-05 02:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ​អេក្រង់​កុំព្យូទ័រ​ស៊េរី​កប់​ម៉ូដែល​ Pro Display XDR ដែល​ប្រើ​ប្រាស់​ជា​មួយ​ Mac Pro ស៊េរី​ថ្មី។ ផ្អែក​តាម​វិបសាយ​ផ្លូវ​ការ​របស់ Apple សម្រាប់​អេក្រង់ Pro Display XDR នេះ អ្វី​ដែល​មាន​មក​ក្នុង​ប្រអប់​មាន​ដូច​ជា​ខ្សែ​ភ្លើង, ខ្សែ Thunderbolt 3 Pro និង​កំណាត់​ជូត។

គួរ​ចាប់​អារម្មណ៍​នោះ​គឺ​គេ​មិន​ឃើញ​មាន​ជើង​​ទម្រ​សម្រាប់​អេក្រង់​តម្លៃ ៤ ៩៩៩ ដុល្លារ​ នេះ​ឡើយ។ ដោយ​ឡែក​ជើង​ទម្រ​ Pro Stand ដែល​អាច​ឲ្យ​អេក្រង់​បត់​បែន និង​បង្វិល​បាន​នោះ Apple បាន​លក់​ក្នុង​តម្លៃ​ដល់​ទៅ ៩៩៩ ដុល្លារ ឯណោះ។

សម្រាប់​តម្លៃ ៩៩៩ ដុល្លារ​នេះ បាន​ធ្វើ​ឲ្យ​ Pro Stand ក្លាយ​ជា​​ឧបករណ៍​ត​ភ្ជាប់ (Dongle) ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​របស់​ Apple៕​

ចុចអាន ៖ កុំព្យូទ័រ RAM ទំហំ ១,៥ TB របស់ Apple ថ្លៃកប់ដល់ ៦០ ០០០ ដុល្លារ

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់