• 2019-06-04 02:52:03
  • ផលិតផលថ្មី

កុំព្យូទ័រ RAM ទំហំ ១,៥ TB របស់ Apple ថ្លៃកប់ដល់ ៦០ ០០០ ដុល្លារ

  • 2019-06-04 02:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុំព្យូទ័រ​ Mac Pro ស៊េរី​ថ្មី​ដែល​ជា​ប្រភេទ​ Modular (​ដោះ​ដូរ​គ្រឿង​ដង្គុំ​បាន) បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី WWDC កាល​ពី​យប់​មិញ​នេះ ដោយ​មាន​​លក្ខណៈ​សម្បត្តិ​កប់​ដល់​កំពូល​តែ​ម្ដង។

ក្នុង​កម្មវិធី​ Apple បាន​ប្រាប់​ត្រឹម​តែ​តម្លៃ​សម្រាប់​ប្រភេទ Base ដោយ​មិន​ប្រាប់​តម្លៃ​សម្រាប់​​ប្រភេទ​ផ្សេង​ទៀត​នោះ​ឡើយ។ ប៉ុន្តែ​ពេល​នេះ​វិបសាយ The Verge បាន​ធ្វើ​ការ​ជីកកកាយ​និង​ប៉ាន់ស្មាន​អំពី​តម្លៃ​តម្លៃ​​ថ្លៃ​បំផុត​នៃ Mac Pro។

​​សម្រាប់​ប្រភេទ Base តម្លៃ ៥ ៩៩៩ ដុល្លារ គឺ​មាន​បំពាក់​នូវ​ Processor 8-Core Intel Xeon អម​នឹង RAM ទំហំ ៣២ GB និង​អង្គ​ផ្ទុក SSD ​ទំហំ ២៥៦ GB។

Apple ក៏​មាន​ផ្ដល់​ជម្រើស​ខ្ពស់​បំផុត​​នូវ ៖​

  • Processor 28-Core Intel Xeon តម្លៃ​អាច​​ក្បែរ ៨ ០០០ ដុល្លារ

  • RAM ទំហំ ១,៥ TB តម្លៃ​ក្បែរ ១៨ ០០០ ដុល្លារ

  • អង្គ​ផ្ទុក​ SSD ទំហំ ៤ TB តម្លៃ​ប្រមាណ ២ ៤០០ ដុល្លារ​

  • GPU AMD Radeon Vega II ចំនួន​ពីរ តម្លៃ​ប្រមាណ ២៤ ០០០ ដុល្លារ​

  • ​កាត​បន្ថែម​ល្បឿន​ Afterburner ជំនួយ​ដល់​ការ​កាត់​ត​វីដេអូ​ដែល​​បង្កើត​ដោយ Apple ផ្ទាល់ ដែល​មិន​ដឹង​តម្លៃ​នៅ​ឡើយ

បូក​រួម​នឹង​អេក្រង់​ស៊េរី​ថ្មី Pro Display XDR ដែល Apple ទើប​ប្រកាស​ចេញ​ មាន​តម្លៃ​ថ្លៃ​បំផុត​ ៧ ០០០ ដុល្លារ បើ​បន្ថែម​នូវ​ Option ចំនួន​ពីរ​ទៀត។ ដូច​នេះ​​ប៉ាន់ស្មាន​ទៅ Mac Pro ដែល​មាន​សមត្ថភាព​កប់​បំផុត​មាន​តម្លៃ​រហូត​ដល់​ខ្ទង់​ ៦០ ០០០ ដុល្លារ ឯណោះ៕​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់