• 2019-05-18 07:00:00
  • ព័ត៌មាន

​PUBG Mobile ​ល្បី​​ឡើង​ជាប់ចំណាត់​ថ្នាក់ ​អ្នក​វក់លេងហ្គេមនេះច្រើនបំផុត

  • 2019-05-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របាយការណ៍​ថ្មីៗ​ពី​អ្នក​ជំនាញ​ស្រាវជ្រាវ​ទីផ្សារ​កម្មវិធី​ដ៏​ល្បី​មួយ​គឺ App annie បាន​ឲ្យ​ដឹង​ថា ​ហ្គេម​ PUBG Mobile នៅ​តែ​បន្ត​កាន់​កំណត់ត្រា​អ្នក​លេង​ជាប់ជាប្រចាំ​ចំនួន ១០០ លាន​ជា​រៀង​រាល់​ខែ។ ទាំងដែលចំនួននេះ​ មិន​គិត​ពី​​អ្នក​លេង​នៅ​ប្រទេសចិន​ ទើប​នឹង​បិទ​ដោយ​រដ្ឋាភិបាល​ថ្មីៗ​នោះ​ផង។

PUBG

​កំណត់​ត្រា​​ដ៏​ធំ​ធេង​នេះ នៅ​មិន​ទាន់​មាន​អ្នក​មក​បំបែក​បាន​នៅ​ឡើយ​ទេ ​ទោះ​ជា​មាន​ហ្គេម​ប្រភេទ​ស្រដៀង​ៗគ្នា​បាន​ចេញ​មក​ព្រោងព្រាត​ និង​បើក​ឲ្យ​លេង​មិន​គិត​ថ្លៃ​ដូច​គ្នា​ក៏​ដោយ។ ​

​ក្នុង​ឱកាសនោះ​ដែរ​ក្រុមហ៊ុន​ផលិត​ហ្គេម​កូរ៉េ​ខាង​ត្បូង Tencent ​នឹង​អបអរសាទរ​សមិទ្ធផល​នេះ ​ដោយ​បញ្ចេញ​សម្លៀក​បំពាក់ថ្មី ​អាវុធ​ថ្មី និង​ផែន​ទី​ថ្មី​គឺ Royale Pass Season 7 ជំនាន់ PUBG Mobile’s 0.12.5 update ទំហំ​ប្រមាណ​ជា 206,4MB៕ ​

​តោះ! បាន​អាប់ដែត​ផែន​ទី​ថ្មី​ឬនៅ?

ប្រភព៖ VentureBeat ប្រែ​សម្រួល៖ រក្សា

មតិយោបល់