• 2019-04-15 04:00:00
  • ព័ត៌មាន

ក្នុង១ថ្ងៃៗ ហ្គេម PUBG Mobile រក​ចំណូល​បាន​ប៉ុន្មាន​ពី​អ្នក​លេង?

  • 2019-04-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

ហ្គេម PlayerUnknown's Battlegrounds (PUBG) ជា​ប្រភេទ​ហ្គេម​ Online បែប Battle Royale មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៃ​ក្រុមហ៊ុន PUBG Corporation ដែល​មាន​ក្រុមហ៊ុន​មេ​ជា Bluehole។

របាយការណ៍​ចុង​ក្រោយ​បង្អស់​ចុះ​ផ្សាយ​អំឡុង​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​អ្នក​លេង​ជា​ច្រើន​ចាប់​ផ្តើម​ទិញ​កញ្ចប់ Elite Royale Pass ក្នុង​តម្លៃ ១០ ដុល្លារ ជា​ហេតុ​នាំ​ឲ្យ​តួ​លេខ​ចំណូល​មាន​ការ​កើន​ឡើង​ខ្ពស់​ចាប់​តាំង​ពី PUBG Mobile បើក​ឲ្យ​លេង​ផ្លូវការ​នា​ថ្ងៃ​ទី ១៩ ​ខែ​មិថុនា។

ជា​មធ្យម​ចំណូល​ប្រចាំ​ថ្ងៃ​គិត​ត្រឹម​តែ​ហ្គេម PUBG Mobile អាច​ទទួល​បាន​ដល់ ៦៨៩ ០០០ ដុល្លារ/ថ្ងៃ ខណៈ​ដែល​កាល​ពី​ខែ​កក្កដា ហ្គេម​នេះ​សោត​ក៏​បាន​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣៣ ជា​ហ្គេម​ដែល​ទទួល​បាន​ការ​ចំណាយ​ក្រាស់ក្រែល​បំផុត​ពី​អ្នក​លេង​ទូទាំង​សកលលោក៕

ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់