• 2019-05-09 01:56:08
  • ព័ត៌មាន

ទីបំផុត​ហ្គេម​ PUBG ត្រូវ​បិទ​ចោល​នៅ​ប្រទេស​ចិន​ ដោយសាររដ្ឋាភិបាល

  • 2019-05-09 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​របស់​ចិន​ Tencent បាន​ដោះ​ដៃ​ចោល​ហ្គេម​ PUBG Mobile ក្នុង​ប្រទេស​ចិន ក្រោយ​ពី​មិន​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការ​​យក​កម្រៃ​ពី​ហ្គេម​នេះ។

​ជំនួស​មក​វិញ ក្រុមហ៊ុន​បាន​ធ្វើ​ការ​​ផ្ទេរ​អ្នក​លេង​ពី​ហ្គេម​ PUBG ទៅ​កាន់​ហ្គេម​មួយ​ទៀត​មាន​ឈ្មោះ​ស្រដៀង​គ្នា​គឺ Heping Jingying ឬ​ហៅ​ថា​ Elite Force for Peace។ Heping Jingying ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​រួច​មក​ហើយ​សម្រាប់​ការ​រក​លុយ ដោយ​សារ​វា​ជា​ហ្គេម​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ អ្នក​វិភាគ​មួយ​រូប​បាន​រៀប​រាប់​ហ្គេម​នេះ​ថា​ជា​ការ​ឧទ្ទិស​ដល់ កងទ័ព​អាកាស​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ជា​ផ្នែក​មួយ​នៃ​កងទ័ព​ជាតិ​របស់​ចិន។

PUBG Mobile បាន​ដាក់​ឲ្យ​លេង​កាល​ពី​ខែ​មីនា ឆ្នាំ​កន្លង​ទៅ ដោយ​បាន​ក្លាយ​ជា​វីដេអូ​ហ្គេម​ល្បី​មួយ​លើ​ពិភពលោក​ ដែល​មាន​អ្នក​លេង​ច្រើន​ដូច Fortnite អ៊ីចឹង​ដែរ។ តាម​ការ​ប៉ាន់ស្មាន​របស់​ China Renaissance ហ្គេម​នេះ​មាន​អ្នក​លេង​នៅ​ចិន​ប្រមាណ ៧០ លាន​នាក់ ដែល​អាច​ឲ្យ​ Tencent រក​ចំណូល​បាន​ពី​ទិញ​របស់របរ​ក្នុង​ហ្គេម​ ចន្លោះ​ពី ១,១៩ ទៅ ១,៤៨ ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

យ៉ាងណាក្ដី​ដោយ​សារ​កត្តា​នយោបាយ និង​វប្បធម៌ បាន​ធ្វើ​ឲ្យ​ហ្គេម​នេះ​មាន​ការ​រង្គោះរង្គើ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​ក្លាយ​ជា​សត្រូវ​នឹង​វីដេអូ​ហ្គេម​ដោយ​យល់​ឃើញ​ថា​វា​ធ្វើ​ឲ្យ​មនុស្ស​ញៀន និង​មាន​បង្ហាញ​រូបភាព​ហិង្សា​ខ្លាំង។ ​​​​​​​

​​​​គួរ​ដឹង​ Tencent បាន​បិទ​ហ្គេម​ចោល​មួយ​រួច​ទៅ​ហើយ ដោយ​សារ​តែ​បញ្ហា​នេះ។ ចំពោះ​ហ្គេម​ Heping Jingying មិន​ត្រឹម​តែ​​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ​នោះ​ទេ ប៉ុន្តែ​មិន​សូវ​ហិង្សា​ដូច​ PUBG ឡើយ។ នៅ​ពេល​ស្លាប់ តួអង្គ​មិន​មាន​បាញ់​ឈាម​នោះ​ទេ ហើយ​អាយុ ១៦ ឆ្នាំ​ឡើង​ទើប​អាច​លេង​បាន។ Tencent ក៏​​បាន​អនុញ្ញាត​ឲ្យ​អ្នក​លេង​ផ្ទេរ​តួ​អង្គ​ពី​ PUBG Mobile ទៅ​ ​Heping Jingying បាន​ផង​ដែរ ហើយ​អ្នក​វិភាគ​មួយ​រូប​និយាយ​ថា​ហ្គេម​ថ្មី​នេះ មាន​របៀប​លេង​ស្រដៀង​នឹង​ PUBG ខ្លាំង​បំផុត៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់