• 2019-05-08 07:13:23
  • ព័ត៌មាន

Apple ឲ្យ​អ្នក​ប្រើ​ធ្វើ​រឿង​ចុង​ក្រោយ​មួយ សម្រាប់ iPhone ប្រើ​លែង​កើត

  • 2019-05-08 07:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ Apple បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​​លើ​គណនី YouTube ផ្លូវ​ការ​របស់​ខ្លួន​ ដើម្បី​ផ្សព្វផ្សាយ​​កម្មវិធី Trade-In iPhone របស់​ខ្លួន​ដែល​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​យក​ iPhone ចាស់​ទៅ​ប្ដូរ​ ពេល​ចង់​ទិញ iPhone ថ្មី ដើម្បី​ទទួល​បាន​ Gift Card ​ក៏​ដូច​ជា​ដើម្បី​ធ្វើ​ការ​​ Recycle ​(យក​ប្រើ​ឡើង​វិញ) គ្រឿង​អេឡិចត្រូនិក​ចាស់។

ចំពោះ iPhone ចាស់​ៗ​ដែល​អតិថិជន​យក​ទៅ​ប្ដូរ​នៅ Apple Store មាន​ជោគ​វាសនា​ចំនួន​ពីរ គឺ Apple ជួសជុល​វា​រួច​ដាក់​លក់​វា​ម្ដង​ទៀត​ក្នុង​ឈ្មោះ​ជា iPhone មួយ​ទឹក និង​ទីពីរ​គឺ​ធ្វើ​ការ​ Recycle ដើម្បី​ប្រមូល​យក​គ្រឿង​បន្លាស់​ដែល​នៅ​ប្រើ​ការ​បាន យក​ទៅ​ប្រើ​ម្ដង​ទៀត​សម្រាប់​ផលិត iPhone។

នៅ​ចុង​បញ្ចប់​នៃ​វីដេអូនេះ ឃើញមានពាក្យស្លោកមួយឃ្លាថា ៖ "Do one last great thing with it." ដែល​មាន​ន័យ​ថា "ធ្វើរឿងល្អចុងក្រោយមួយជាមួយវា"។ មួយ​រយៈ​ចុង​ក្រោយ​នេះ Apple បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី​កម្មវិធី Trade-In របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​អតិថិជន​ពេល​ទិញ iPhone ថ្មី និង​ដើម្បី​ការពារ​បរិស្ថាន​ផង​ដែរ ៕ ​​​ **ចុចអាន ៖ **

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់