• 2019-05-08 03:25:00
  • ព័ត៌មាន

​Google ចេញវីដេអូ​ប្រហារ​ផ្លូវ​ចិត្ត​អ្នក​ប្រើ iPhone X

  • 2019-05-08 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ពេល​ប្រកាស​​ចេញ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​គឺ Pixel 3a និង Pixel 3a XL ​រួច​មក។ Google ក៏​បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ចំនួន ១១ ​វីដេអូ​ដែល​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​របស់​ទូរសព្ទ​ទាំង ២។

ប្រៀបធៀបកាមេរ៉ាទាំង ២

​យ៉ាង​ណា​មិញ ​ក្នុង​នោះ​មាន​វីដេអូ​មួយ​ដែល​និយាយ​ពី​ការ​ថត​រូប​ពេល​យប់ Google ​បាន​ប្រៀប​ធៀប​កម្រិត​ពន្លឺ​លើ iPhone X និង Google Pixel 3a ​ឃើញ​ថា ​កាមេរ៉ា Pixel 3a ​ចាប់​យក​ទិដ្ឋភាព​ជុំវិញ​និង​រូប Subject បាន​ច្បាស់​និង​មាន​ពន្លឺ​គ្រប់​គ្រាន់។ ​

ម្យ៉ាង​ទៀត Google ​ក៏​ឆ្លៀត​ដាក់​តម្លៃ​លើ​នោះ​ផង​ដែរ iPhone X តម្លៃ​លក់​ដំបូង ​៩៩៩ ដុល្លារ​ឯ Pixel 3a តម្លៃ​តែ​ ៣៩៩ ដុល្លារ​តែ​រូប​ថត​ចេញ​មក​ខុស​គ្នា​ដាច់។ ចំណែកមួយទៀតគឺមុខងារសាកភ្លើងលឿន Fast Charge ដែលមានលើ Pixel 3a ជាមួយ​នឹង iPhone X។ លើសពីនេះ ក៏មានវីដេអូជាច្រើនដែល Google បានបាញ់ Apple(វីដេអូខាងក្រោម៖)

មុខងារសាកភ្លើងលឿន Fast Charge

​ទោះ​យ៉ាង​ណា​មិញ ​អ្នក​តាម​ដាន​ភាគ​ច្រើន​បាន​បញ្ចេញ មតិ​ថា មិន​គួរ​ប្រៀប​ជាមួយ iPhone X ដែល​ចេញ​តាំង​យូរ​មក​ហើយ​នោះ​ទេ(ចេញ​ឆ្នាំ ២០១៧) ​បើ​របស់​ល្អ​មែន គួរ​តែ​ធៀប​ជាមួយ iPhone XS ​ឬ iPhone XS Max ​ឯណោះ​ទើប​ខ្លាំង​ប៉ះ​ខ្លាំង៕

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់