- 2019-05-08 01:28:00
- ព័ត៌មាន
បាក់ស្រឹបៗ គំរូរាង iPhone 11R ត្រៀមប្រកាសក្នុងរយៈពេលបួនខែខាងមុខ
- 2019-05-08 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ស្រឹបៗ គំរូរាង iPhone 11R ត្រៀមប្រកាសក្នុងរយៈពេលបួនខែខាងមុខ
ចន្លោះមិនឃើញ
ក្រោយមើលឃើញពីភាពជោគជ័យនៃ iPhone XR កាលពីឆ្នាំទៅ Apple ក៏ត្រូវបានគេរំពឹងថានឹងនៅតែបន្តវិវត្តឡើងជំនាន់ថ្មីមួយម៉ូឌែលទៀតប្រើប្រាស់ឈ្មោះ iPhone 11R ឬ iPhone XIR។ យោងតាមការស្រមើស្រមៃចេញពីការរចនារបស់ Hasan Kaymak បានរំលេចនូវគំរូរូបរាងដ៏ទាក់ភ្នែកមួយ។
តាមប្រភពអ្នករចនាសន្និដ្ឋានថា iPhone 11R នឹងបំពាក់នូវកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ជាមួយការរក្សារចនាបថរូបរាងដូច iPhone XS ស្របពេលខាងមុខបន្តស្នាមឆកនៅកណ្តាល។ ប៉ុន្តែអភិវឌ្ឍនូវមុខងារថ្មីនៃការចែកថាមពលថ្មទៅកាន់ឧបករណ៍ដទៃតាមរយៈប្រព័ន្ធឥតខ្សែ Wireless ពោលគឺតួក្រោយនឹងប្តូរមកប្រើប្រាស់សារធាតុកញ្ចក់ ជំនួសអាលុយមីញ៉ូម។
យ៉ាងណាមិញនេះគ្រាន់តែជាការស្រមើស្រមៃជ្រុងមួយតែប៉ុណ្ណោះ ចំពោះដំណឹងលម្អិតនិងរូបរាងផ្លូវការនឹងប្រកាសផ្សាយនាអំឡុងខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ។ ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: