• 2019-05-02 02:51:18
  • ផលិតផលថ្មី

កូន​កង្ហារ​តម្លៃ ១៤ ដុល្លារ អាច​ប្រើ​រហូត​ដល់ ១២ ម៉ោង​

  • 2019-05-02 02:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​លក់​កូន​កង្ហារ​​ម៉ូដែល​ថ្មី​លើ​វិបសាយ Mi Home ​របស់​ខ្លួន​ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​តែ ៩៩ យ័ន ឬ​ស្មើ​ប្រមាណ ១៤ ដុល្លារ​ប៉ុណ្ណោះ។

កង្ហារ​មួយ​នេះ​មាន​តួ​ខ្លួន​ផលិត​អំពី​វត្ថុធាតុ​ ABS+PC ដែល​មាន​ភាព​រឹងមាំ​អាច​ទ្រាំទ្រ​នឹង​សម្ពាធ ឬ ការ​ធ្លាក់​បាន។ តួ​ខ្លួន​របស់​វា​​មាន​ជម្រើស​ពណ៌​ចំនួន​ ៣ គឺ​ពណ៌​ខ្មៅ, ពណ៌​ស និង​ពណ៌​ផ្កាឈូក។ រឹត​តែ​ពិសេស​នោះ​គឺ​មាន​ជម្រើស​ល្បឿន​ចំនួន​ ៣ និង​មាន​ភ្ជាប់​ជា​មួយ​ថ្ម​​ទំហំ ៤០០០ mAh ដែល​អាច​ប្រើ​បាន​ដល់ ១២ ម៉ោង​ឯណោះ។

កង្ហារ​តូច​នេះ​មាន​ទម្ងន់​ត្រឹម​តែ ៥២២ ក្រាម​ប៉ុណ្ណោះ ហើយ​វា​បើ​ប្រាស់​រន្ធ​សាក​ប្រភេទ Type-C ដែល​អាច​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ Desktop, កុំព្យូទ័រ​យួរ​ដៃ និង Powerbank ជា​ដើម។ ​គម្រប​ខាង​មុខ​អាច​ដោះ​ចេញ​បាន​ ដែល​ងាយ​ស្រួល​ក្នុង​ការ​សម្អាត។

បញ្ជាក់​ថា​កូន​កង្ហារ​នេះ អាច​ទិញ​បាន​​តាម​រយៈ​វិបសាយ​​ Mi Home ដែល​ដំណើរ​ការ​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ gizmochina ប្រែ​សម្រួល៖ សុខហេង

មតិយោបល់