• 2019-04-25 06:16:29
  • ផលិតផលថ្មី

Lenovo Z6 Pro ប្រើ​ឈីប​សេរ៊ី​ខ្ពស់​ផុត​លេខ អម​កាមេរ៉ា​ ៤ គ្រាប់ តែ​តម្លៃ​ត្រឹម ៤០០ ស្តើង

  • 2019-04-25 06:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lenovo បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ម៉ូឌែល Z6 Pro មាន​ចំណុច​ខ្លាំង​ត្រង់​ការ​បំពាក់​ឈីប Qualcomm Snapdragon 855 សេរ៊ី​ផុត​លេខ (មាន​តែ​លើ​ស្មាតហ្វូន​ធុន​ខ្ពស់) អម​កាមេរ៉ា​ក្រោយ ៤ គ្រាប់ លាយ​ឡំ​ថាមពល​ថ្ម​ធំ​ដល់​ទៅ ៤ ០០០mAh។

ត្បិត​អី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​កប់​ខ្លាំង​មិន​ចាញ់​ស្មាតហ្វូន​កំពូល​នៃ​គូ​ប្រជែង​ដទៃ ប៉ុន្តែ Lenovo ចាប់​ដាក់​លក់​ធូរ​ថ្លៃ​ត្រឹម​តែ​ខ្ទង់ ៤០០ ដុល្លារ​ឡើង​ទៅ រហូត​ដល់​ជាង ៧០០ ដុល្លារ​សម្រាប់​ជម្រើស RAM ធំ​ដល់ 12GB។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​រួម Lenovo Z6 Pro:

  • អេក្រង់ Super AMOLED ៦,៣៩ អ៊ីញ កម្រិត​បង្ហាញ ២ ៣៤០x ១ ០៨០ ភីកសែល
  • បន្ទះ​ឈីប Qualcomm Snapdragon 855
  • RAM 6/8/12GB
  • អង្គ​ផ្ទុក 128/256/512GB គាំទ្រ​ការ​បន្ថែម​ microSD ខាង​ក្រៅ​ដល់ 512GB
  • កាមេរ៉ា​មុខ 32MP
  • កាមេរ៉ា​ក្រោយ ៤ គ្រាប់ 48MP (F/1.8)+16MP (F/2.2)+8MP(F/2.4)+2MP (ពង្រឹង​ការ​ថត​វីដេអូ)
  • ថាមពល​ថ្ម ៤ ០០០mAH គាំទ្រ​ការ​សាក​រហ័ស​កម្លាំង ២៧ វ៉ាត់
  • ប្រព័ន្ធ​សំឡេង Dolby Atmos
  • គាំទ្រ​ការ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់+មុខងារ​ស្កេន​ផ្ទៃ​មុខ
  • ប្រព័ន្ធ Bluetooth 5.0
  • រត់​លើ Android 9.0 (Pie) និង ZUI 11

Lenovo Z6 Pro នឹង​ចាប់​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី ២៩ មេសា​ត​ទៅ ជាមួយ​ជម្រើស​ពណ៌ ២ រួម​មាន​ក្រហម​និង​បៃតង ដោយ​មាន​តម្លៃ​ដូច​ខាង​ក្រោម៖

  • RAM 6GB + ROM 128GB ​ថ្លៃ ២ ៨៩៩ យន់​ឬ​ ៤៣០ ដុល្លារ
  • RAM 8GB + ROM 256B ​ថ្លៃ ២ ៩៩៩ យន់​ឬ ៤៥០ ដុល្លារ
  • RAM 12GB + ROM 512GB ​ថ្លៃ ៤ ៧៩៩ យន់​ឬ​ ៧១៥ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់