• 2019-04-29 06:54:45
  • ផលិតផលថ្មី

​ចេញ​ជា​ផ្លូវ​ការ! ​ស្មាតហ្វូន​ថត​វីដេអូ​កម្រិត 8K និង​មាន​អេក្រង់​ល្បឿន ៩០ Hz

  • 2019-04-29 06:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចិន​ nubia ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ZTE បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី ដែល​លើ​ស្មាតហ្វូន​នេះ​មាន​បំពាក់​លក្ខណៈ​សម្បត្តិ​សុទ្ធ​តែ​​កប់​ដល់​កំពូល​ឯណោះ។

ស្មាតហ្វូន​ថ្មី​ម៉ូដែល Red Magic 3 គឺ​ស្មាតហ្វូន​សម្រាប់​លេង​ហ្គេម​ ដែល​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 855, RAM ទំហំ​ចាប់​ពី ៦ GB ដល់ ១២ GB និង​អង្គ​ផ្ទុក​ទំហំ​​ពី ៦៤ GB ដល់ ២៥៦ GB។ ដើម្បី​បញ្ចុះ​កម្ដៅ គេ​បាន​បំពាក់​កូន​កង្ហារ​ពី​ខាង​ក្នុង​ គួប​ផ្សំ​នឹង​​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ដោយ​តាម​វិធី​នេះ ​nubia អះអាង​ថា​អាច​​បង្កើន​ល្បឿន​នៃ​ការ​បញ្ជូន​កម្ដៅ​បាន​ដល់​ ៥០០% ឯណោះ។

​​ពិសេស​ជាង​នេះ​ទៀត​នោះ Red Magic 3 មាន​បំពាក់​អេក្រង់​ AMOLED ទំហំ ៦,៦៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FHD+ ហើយ​មាន​​ Refresh Rate ល្បឿន​ដល់ ៩០ Hz (ស្មាតហ្វូន​ធម្មតា​មាន​​ត្រឹម​ ៦០ Hz)។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​បំពាក់​ដោយ​រន្ធ​បំពង​សំឡេង​បែប​ស្តេរ៉េអូ និង បញ្ចេញ​សំឡេង​បែប​ 3D បាន​យ៉ាង​ពីរោះ​រណ្ដំ។

​ខាង​ក្រោយ​ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​មួយ​គ្រាប់​កម្រិត​ ៤៨ MP ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 8K និង​អាច​ថត​វីដេអូ​ក្នុង​ល្បឿន​យឺត​បំផុត​ដល់ ១៩២០ ប្លង់/វិនាទី ខណៈ​ដែល​ទូរសព្ទ​ផ្សេង​ថត​បាន​ត្រឹម​ ៩៦០ ប្លង់/វិនាទី​ប៉ុណ្ណោះ។ កាមេរ៉ា Selfie មាន​កម្រិត ១៦ MP។

Red Magic 3 មាន​បំពាក់​ថ្ម​ទមហំ ៥០០០ mAh អាច​​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​ពេញ​មួយ​ថ្ងៃ។ ស្មាតហ្វូន​នេះ​​ក៏​មាន​នូវ​ផ្ទាំង​ពិសេស​មួយ​សម្រាប់​ Gamer ដែល​អាច​ឲ្យ​អ្នក​ចូល​​បើក​ហ្គេម​បាន​លឿន, ឆែក​មើល​ល្បឿន​កង្ហារ, ឆែក​មើល​សីតុណ្ហភាព​ទូរសព្ទ និង​ថត​វីដេអូ​លើ​អេក្រង់​ពេល​កំពុង​លេង​ហ្គេម​បាន​ទៀត។

nubia នឹង​ដាក់​លក់​ស្មាតហ្វូន​នេះ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ខាង​មុខ​នេះ ដោយ​មាន​តម្លៃ​​ចំនួន​បួន គឺ ៤៣០ ដុល្លារ (RAM ៦ GB/ROM ៦៤ GB), តម្លៃ​ ៤៧៥ ដុល្លារ (RAM ៦ GB/ROM ១២៨ GB), តម្លៃ​ ៥២០ ដុល្លារ (RAM ៨ GB/ROM ១២៨ GB) និង តម្លៃ ៦៤០ ដុល្លារ (RAM ១២ GB/ROM ២៥៦ GB)៕​

ចុចអាន៖

ប្រភព៖ PhoneArena | GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់