• 2019-04-26 08:16:00
  • ផលិតផលថ្មី

នាឡិកាចម្លែក មានវិធីសាស្ត្រ​សាក​ថ្ម​ខុសគេ មិនចាំបាច់ប្រើឆ្នាំងសាក!

  • 2019-04-26 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាម៉ាក PowerWatch X របស់ក្រុមហ៊ុន Matrix បាន​ប្រើ​វិធីសាស្ត្រ​សាក​ថ្មបែប Body Heat ដើម្បីរក្សា​ថាមពល​ថ្ម ដោយមិនចាំបាច់ប្រើឆ្នាំងសាក ដោយ​ក្រុមហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​សូឡាជំនួសវិញ។ 

 

PowerWatch X

នាឡិកាដៃ Matrix នេះមិន​បាន​ដាក់​ឆ្នាំង​សាក​ចូល​ក្នុង​ប្រអប់​នាឡិកា​នោះ​ទេ។  វាបំពាក់អេក្រង់​ប្រភេទ LCD មាន GPS និងសេនស័រស្ទង់​ចង្វាក់​បេះដូង​។

ប្រព័ន្ធ​សាក​ថ្ម​សូឡា​ ជា​មុខងារ​មាន​ការ​សំណូមពរ​ជា​យូរ​មក​ហើយ​នៅ​លើ​បណ្ដាញ​សមាគមន៍ PowerWatch។ ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម Body Heat និង​សូឡា PowerWatch 2 នឹង​ជា​នាឡិកា​តាមដាន​សុខភាព​ ដ៏​ល្អមួយប្លែកពីក្រុមហ៊ុនដទៃ។ 

ទស្សនាវីដេអូខាងក្រោម៖

ដូចគ្នានឹង Samsung និង Fitbit ដែរ ក្រុមហ៊ុន Matrix បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​កែប្រែ​មួយ សម្រាប់ PowerWatch 2 ជៀស​ជាង​ពឹង​លើ Wear OS របស់ Google។ 

ឧបករណ៍នេះ​អាច​ភ្ជាប់​ជាមួយ iPhone និង Android ហើយ​ក៏​នឹង​បញ្ចូល​ការ​ប្រើ Google Fit និង​កម្មវិធី Health របស់ Apple រួម​ទាំង​កម្មវិធី​សុខភាព​ផ្សេងៗ ដូចជា Strava៕

អានអត្ថបទ

ប្រភព៖ tomsguide ប្រែ​សម្រួល៖ រក្សា

មតិយោបល់