• 2019-04-23 06:34:46
  • ព័ត៌មាន

ស្ករ​កៅស៊ូ​មួយ​ដុំ អាច​បោក​ Nokia 9 PureView បាន​ផុយ​ (វីដេអូ)

  • 2019-04-23 06:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 9 PureView មួយ​ចំនួន​បាន​ជួប​បញ្ហា​ទាក់ទង​នឹង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។ YouTuber ឈ្មោះ​ TechAlter បាន​បង្ហាញ​អំពី​បញ្ហា​នេះ​ដេរ ប៉ុន្តែ​គេ​មិន​ដឹង​ថា​​វា​កើត​មាន​ដោយ​សារ​អ្វី​នោះ​ទេ។

នៅ​លើ​​ Nokia 9 ដែល​មាន​បញ្ហា​​ ​ប្រើ​ត្រឹម​តែ​ស្ករ​កៅស៊ូ​មួយ​កញ្ចប់​ក៏​អាច​ដោះ​សោ​ទូរសព្ទ​នេះ​បាន​ដែរ។ បន្ថែម​ពី​នេះ​​ ប្រើ​​ម្រាម​ដៃ​ផ្សេង​ដែល​​មិន​បាន​កំណត់​លើ​ទូរសព្ទ ក៏​អាច​ដោះ​សោ​ទូរសព្ទ​នេះ​បាន​យ៉ាង​ងាយៗ​ដែរ។

​​​​មុន​ការ​រាយការណ៍​ពី​បញ្ហា​នេះ​ HMD Global បាន​បញ្ចេញ​កំណែ​ទម្រង់​សម្រាប់​ Nokia 9 PureView ដែល​គេ​ជឿជាក់​ថា​ជា​ការ​ជួសជុល​លើ​ Sensor ស្កេន​ម្រាម​ដៃ​នេះ។ យ៉ាងណាក្ដី​បញ្ហា​នេះ​នៅ​តែ​កើត​មាន​លើ​ឧបករណ៍​មួយ​ចំនួន​ដដែល៕

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់