• 2019-04-22 08:01:39
  • ព័ត៌មាន

តើមានរឿងអីកើតឡើងរវាង Avengers និង OPPO?

  • 2019-04-22 08:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “Avengers” ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជា ក៏បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តង ដែលមានអ្នកចូលរួម Like, Comment និង Share យ៉ាងច្រើន។

រូបភាព​ដែល OPPO បង្ហោះ​ថ្ងៃ​ទី១ បានបង្ហាញពីជ្រុងផ្នែកខាងលើ ខាងមុខ នៃទូរសព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពថ្ងៃទី២ បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរសព្ទវិញម្តង ដែលមាន Logo OPPO និង អក្សរ A ព័ទ្ធដោយរង្វង់ តំណាងឲ្យប្រេន Avengers ដែលជាប្រភេទរឿងកំពុងពេញនិយមខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និងរូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយ ឡើងប្លែកម៉ាកប់ស៊េរីតែម្តង។

ឥឡូវយើងសាកនាំគ្នាសង្កេតមើលរូបភាពទាំងពីរនោះ ទាំងអស់គ្នាមើល៍ ថាវាជាការពិត ឬជាការបោកបញ្ឆោតទៅ! ព្រោះ admin បានមើលវាហើយ វាហាក់មានភាពស្រដៀងគ្នាទៅនឹងទូរសព្ទ F11 Pro ដែលជាម៉ូឌែលចុងក្រោយ ដែលទើបតែដាក់លក់ចេញថ្មីៗនេះ ព្រោះថាវាមានកាមេរ៉ាបង្កប់ខ្លួននៅចំកណ្តាលដូចគ្នា ហើយផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែនៅពីលើ Flash LED នោះ វាបែរជាមាន Logo Avengers ទៅវិញ ដែលចង់បង្ហាញពីប្រេន Avengers ឡើងញាក់សាច់តែម្តង។

ហើយបើនិយាយពីការលាយពណ៌ និងការរចនាវិញ ឡើង High ហ្មងកនយើងអើយ ។ អ្នកទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំអត់? ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង? តិចលោមានទូរសព្ទ Avengers មែនទៅ! តែវាអាចមិនមែនជាការពិតដែរ តិចលោគេគ្រាន់តែ Design ចេញមក ដើម្បីបោកបញ្ឆោតយើងទេដឹង! ប៉ុន្តែបើមានមែននោះ ហាហាហាហា ច្បាស់ជាមិនរួចពីកណ្តាប់ដៃគ្នាយើងទេ ព្រោះ Fan ផ្កាប់មុខរបស់ Avengers ច្រើនណាស់ ដែលកំពុងរង់ចាំ តែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengers ហើយ បានកាន់ទូរសព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង។

ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់យើងខ្ញុំតាមរយៈព័ត៌មានបរទេសនានា ឃើញថាវាពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរសព្ទថ្មីរបស់ OPPO ដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers តែមិនដឹងថាវានោះ មានឈ្មោះអ្វីឲ្យពិតប្រាកដទៅហ្ន៎។ បើលោកអ្នកចង់ដឹងច្បាស់ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link នេះ៖ https://www.facebook.com/OPPOCAMBODIA/

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់