• 2019-04-04 07:45:00
  • ផលិតផលថ្មី

​តម្លៃ​លើស ១០០០ ដុល្លារ Oppo ​ស៊េរី​ថ្មី​កាមេរ៉ា Selfie ប្លែក​ដាច់​គេ លក់​លើ​អនឡាញ​

  • 2019-04-04 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo ​Reno ឬ​ហៅ​នៅ​ស្រុក​ចិន Oppo Shark Fin ​ដែល​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល​លើ​ វិបសាយ Oppo ប្រទេស​ចិន ​ដោយ​ការ​រចនា​រូបរាង​ប្លែក​ទាក់​ទាញ ​បង្កប់​កាមេរ៉ា​មុខ​សម្រាប់ Selfie ​ដែល​ជា​វិធីសាស្ត្រ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​ស្មាតហ្វូន​ចិន​ ដើម្បី​​ផលិត​បាន​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ គ្មាន​ស្នាម​ឆក​ដូច​ជា iPhone X។

​Oppo ​Reno ​ដែល​បែក​ធ្លាយ​នោះ​មាន ៤ ពណ៌​សុទ្ធ​តែ​ពណ៌​ស្រស់​ឆើត។ Reno បំពាក់​កាមេរ៉ា​ខាង​ក្រោយ ៤៨ មេហ្គាភិចសែល​ ​កាមេរ៉ា​មុខ​បញ្ឆិត​ និង​មាន​ដាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0។

​ចំពោះ​តម្លៃ​ដាក់​លក់​លើ​អនឡាញ ​ជម្រើស RAM 6GB មេម៉ូរី ១២៨GB តម្លៃ ១៥០០ ដុល្លារ។​

Oppo Reno ដែល​បង្ហាញ​នេះ អាច​ជា​ស្មាតហ្វូន​ប្រភេទ​ធូរ​ថ្លៃ​ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon 710, មាន​កាមេរ៉ា​ខាង​ក្រោយ​ពីរ​គ្រាប់, កាមេរ៉ា​មុខ​មួយ​គ្រាប់​អម​ដោយ​ភ្លើង​ Flash, ប្រើ​រន្ធ​ USB-C និង​មាន​រន្ធ​ដោត​កាស​ 3.5 mm ផង​ដែរ។ ​កន្លង​មក​គេ​ឃើញ​ការ​បង្កប់​កាមេរ៉ា​ Selfie ក្នុង​តួ​ខ្លួន, ការ​ប្រើ​រចនាបថ​ហូត និង​ការ​ប្រើ​អេក្រង់​ភ្លោះ​ជា​ដើម។

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​កាន់​ចុច​ Reno ដំបូង​បង្អស់

Oppo ​Reno ឬ​ហៅ​នៅ​ស្រុក​ចិន Oppo Shark Fin

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់