• 2019-03-06 02:30:00
  • ផលិតផលថ្មី

Oppo ​ប្រកាស​ F11/F11 Pro មាន​រសើប​ចំណុច​ថ្មី​មួយ តែ​តម្លៃ​ខុស​គ្នា ៧០ ដុល្លារ

  • 2019-03-06 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 94

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Oppo ទើប​តែ​ចេញ​ផ្សាយ​ផ្លូវការ​នូវ​ស្មាតហ្វូន F11 និង F11 Pro ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ​ក្រោយ​លេច​ធ្លាយ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​អស់​រយៈ​ពេលជាយូរ។

ចំណុច​ខុស​គ្នា​រវាង F11 Pro និង F11 ធម្មតា ត្រង់​ថា​ធុន​តូច​ F11 បន្ត​ប្រើប្រាស់​អេក្រង់​រាង​ដំណក់​ទឹក​សម្រាប់​ផ្ទុក​កាមេរ៉ា​ដូច​ទៅ​នឹង F9 ជំនាន់​មុន រី​ឯ F11 Pro វិវត្ត​អេក្រង់​ពេញ​ផ្នែក​ខាង​មុខ និង​ច្នៃ​បំពាក់​កាមេរ៉ា​មុខ​ផុស​ដូច​គូ​ប្រជែង Vivo V15 Pro។

ម៉ូឌែល​ទាំង​ពីរ​បំពាក់​អេក្រង់​ទំហំ ៦,៥៣ អ៊ីញ កម្រិត ១ ០៨០ x ២ ៣៤០px ប្រភេទ IPS LCD ដូច​គ្នា ដោយ​សម្រាប់​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 16MP និង Aperture f/2.0 ខណៈ​ខាង​ក្រោយ​ពីរ​គ្រាប់​មាន​មួយ​ទំហំ 48MP មាន Aperture f/1.8 និង​គ្រាប់​ទី​ពីរ​ចាប់​យក​រូបភាព​ព្រាល 5MP មាន Aperture f/2.4 ប្រភេទ Depth-sensor។

ជាង​នេះ​ទៅ​ទៀត​ម៉ូឌែល​ក្រោយ​នេះ​ក៏​មាន​បច្ចេកវិទ្យា​បម្លែង​កម្រិត​រូបភាព​ក្នុង​ទំហំ 12MP ជា​ការ​ប្រាកដ​ថា​រាល់​រូបភាព​ដែល​ផ្តិត​ចេញ​គឺ​មាន​លក្ខណៈ​ច្បាស់​ម៉ត់​ល្អ​និង​កាត់​បន្ថយ​កម្រិត Noise។ អ្វី​ដែល​ពិសេស​គឺ​មុខងារ Ultra Night Mode ដែល​ដំណើរការ​ស្រដៀង​ទៅ​នឹង Night Sight របស់ Google ឬ Night Mode របស់​ Huawei។

មាន​ថាមពល​ថ្ម​ទំហំ ៤ ០០០mAh ដូច​គ្នា គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC 3.0 ដោយ​សាក​មួយ​ពេញ​ប្រើ​ពេល ៨០ នាទី ប៉ុន្តែ​ជា​ប្រភេទ​រន្ធ microUSB ជំនាន់​ចាស់ ពុំ​មែន USB-C ទេ។ ប្រើប្រាស់​បន្ទះ​ឈីប MediaTek Helio P70 មាន​ជម្រើស RAM 4/6GB និង​អង្គ​ផ្ទុក64/128GB។

ចំពោះ​តម្លៃ​ក្នុង​ទីផ្សារ​ឥណ្ឌា​ម៉ូឌែល​ទាំង​ពីរ​ខុស​គ្នា​ ៧០ ដុល្លារ ដោយ Oppo F11 Pro ជម្រើស RAM 6GB+64GB ROM តម្លៃ​ ២៤ ៩៩០ រូពី​ឬ ៣៥៣ ដុល្លារ ស្រប​ពេល Oppo F11 ជម្រើស RAM 4GB+128GB ROM តម្លៃ​ ១៩ ៩៩០ រូពី​ឬ ២៨៣ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់