- 2019-02-26 08:10:00
- ផលិតផលថ្មី
រាងអ៊េមអស់ទាស់ ZTE ចេញទូរសព្ទកាមេរ៉ា ៣ បង្កប់បច្ចេកវិទ្យាស្កេនដៃក្រោមអេក្រង់
- 2019-02-26 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងអ៊េមអស់ទាស់ ZTE ចេញទូរសព្ទកាមេរ៉ា ៣ បង្កប់បច្ចេកវិទ្យាស្កេនដៃក្រោមអេក្រង់
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលបច្ចេកវិទ្យា MWC 2019 ដែលកំពុងធ្វើឡើងនៅទីក្រុងបាសេឡូណា ZTE បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនឈ្មោះ Axon 10 Pro ដែលរចនារូបរាងបានយ៉ាងស្អាត ថែមទាំងបំពាក់ដោយបន្ទះឈីបលេខខ្ពស់ទៀតផង។
Axon 10 Pro នឹងបំពាក់ដោយឈីប Snapdragon 855 SoC ប្រភេទ SDX50 5G ជួយឲ្យដំណើការនៃការដោនឡូតឡើងដល់ ២Gbps និងគាំទ្រកម្មវិធីផ្សេងបានយ៉ាងរលូន។ ជាការបញ្ជាក់ពី ZTE ផ្ទាល់។
Axon 10 Pro នេះក៏បំពាក់ដោយកាមេរ៉ាដែលមានដល់ទៅ ៣ គ្រាប់ផ្នែកខាងក្រោយជាមួយនឹងបច្ចេកវិទ្យា AI Camera។ កាមេរ៉ាទី១ មានទំហំ ៤៨ មេហ្គាភិចសែលជាមួយនឹងកម្រិត apeture f/1.8 ឯកាមេរ៉ាមួយទៀតទំហំ ២០ មេហ្គាភិចសែលប្រភេទ Ultra wide-angle ដល់កម្រិត ១២៥ ដឺក្រេ និងមួយគ្រាប់ទី ៣ មានទំហំ ៨ មេហ្គាភិចសែលប្រភេទ Telephoto។ ចំពោះកាមេរ៉ាមុខទំហំ ២០ មេហ្គាភិចសែល។
ស្មាតហ្វូនអេក្រង់លាតពេញមួយតួខ្លួននេះ មានទំហំ ៦,៤ អ៊ិញប្រភេទ AMOLED អាចបង្ហាញរូបភាពបានដល់កម្រិត 1080x2340 ភិចសែល។ វាមានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ និងមានជម្រើស RAAM 6GB និងមេម៉ូរី ១២៨GB និងមានថាមពលថ្មទំហំ ៤០០០ មីលីអំពែម៉ោង។
ចំណែកព័ត៌មានលម្អិតពីតម្លៃ ZTE មិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ៕
អានបន្ត៖