• 2019-02-26 02:43:55
  • ផលិតផលថ្មី

មក​ម្តង​នេះ​ខ្លាំង! Sony ចេញ​ Xperia 1 មាន​អេក្រង់​ 4K មុនគេក្នុងលោក

  • 2019-02-26 02:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​វិវត្ត​បន្ត​នៃ​ត្រកូល XZ Premium ​ក្រុមហ៊ុន Sony បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី Xperia 1 ដោយ​មាន​ចំណុច​រសើប​ត្រង់​ការ​បំពាក់​អេក្រង់ OLED 4K ដំបូង​គេ​បង្អស់​ក្នុង​លោក ​មាន​មាត្រដ្ឋាន ២១:៩ ​ជាមួយ​កាមេរ៉ា ៣ គ្រាប់​ជា​លើក​ដំបូង​សម្រាប់​ខ្លួន​នៅ​ខាង​ក្រោយ។

ជា​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។ កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។

ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។ មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power។

ចំពោះ​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​ផ្សាយ​ច្បាស់ការ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ប្រាប់​នៅ​ឡើយ តែ​តាម​ដំណឹង Sony Xperia 1 ​នឹង​មាន​លើ​ទីផ្សារ​អំឡុង​ចុង​និទាឃៈរដូវ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់