• 2019-02-26 03:15:00
  • ផលិតផលថ្មី

​Nubia ​ចេញ​ស្មាតហ្វូន​កូន​កាត់​នាឡិកា​ដៃ ​បត់​អេក្រង់​បាន!

  • 2019-02-26 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ទាំង​អស់​គ្នា ​ប្រហែល​ជា​កំពុង​តែ​ភ្ញាក់ផ្អើល​ពី​ការ​មក​ដល់​នៃ​ជំនាន់​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដូចជា Samsung Galaxy Fold, Huawei Mate X, Oppo និង TCL។ ចំណែក​ស្មាតហ្វូន ដែល​កាន់​តែ​ប្លែក​បន្ត​ទៀត​នៅ​ឆ្នាំ ២០១៩ នេះ​គឺ Nubia Alpha។

​Nubia Alpha ​មាន​រូប​រាង​ដើម​ជា នាឡិកា​ឆ្លាត​វៃ ​តែ​អាច​ខល​ចេញ-ចូល​បាន​ដូច​ស្មាតហ្វូន​ ជាមួយ​នឹង​បច្ចេកវិទ្យា eSIM ដែល​អ្នក​ធ្លាប់​ឃើញ​មាន​លើ​ស្មាតហ្វូន iPhone របស់ Apple។

Alpha ​បំពាក់​ដោយ​អេក្រង់ OLED ផលិត​ដោយ Visionox ។ វា​មាន​បច្ចេកវិទ្យា Bluetooth និង Wi-Fi ​ដែល​ជួយ​ឲ្យ​អ្នក​ប្រើ​អាច​សរសេរ​សារ ផ្ញើរ​សារ ខល​ចេញ​ចូល និង​ភ្ជាប់​អ៊ិនធើណិត​ដោយ​មិន​ចាំបាច់​មាន​ទូរសព្ទ​នៅ​ក្បែរ​នោះ​ទេ ព្រម​ទាំង​មាន​បច្ចេកវិទ្យា​កាពារ​ជម្រាប​ទឹក​ផង​ដែរ​។

​ស្មាតហ្វូន Alpha ​មាន​បំពាក់​កាមេរ៉ា​ទំហំ ៥ មេហ្គភិចសែល ​តែ​ដំណើរការ Wear OS ប្រើ​ឈីប Snapdragon Wear 2100 SoC មាន RAM 1GB។ ​អ្នក​អាច​បញ្ជា​វា​ដោយ​ប្រើ​សំឡេង ​ប្រើ​កាយ​វិការ​គូសវាស​លើ​អេក្រង់(Air gestures) ​និង​ជាពិសេស​វា​មាន​មុខងារ multi-touch control ​ដើរ​យ៉ាង​រហ័ស ពេល​ផ្លាស់​ពី​មួយ​ទៅ​មួយ។

​ក្នុង Alpha ​អ្នក​អាច​ទុក​បទ​ចម្រៀង​លើស​ពី ១០០០ បទ។ មាន​មេម៉ូរី​ក្នុង​ម៉ាស៊ីន ៨ GB មាន​ថាមពល​ថ្ម​ត្រឹម​តែ ៥០០ មីលីអំពែ​ម៉ោង​ប៉ុណ្ណោះ តែ Nubia ​ប្រកាស​ក្តែង​ៗថា ​Alpha ​អាច​រស់​បាន​ពេញ​មួយ​ថ្ងៃ និង​ឈាន​ដល់ ២ ​ថ្ងៃ​ទៀត​ផង។ ​

​ត្បិត​ថា ​វា​ដូច​ជា​របស់ Concept តែ​មិន​មែន​នោះ​ទេ ដោយ​សារ​តែ Nubia ​ដាក់​តម្លៃ​ជាក់​លាក់​ទៅ​ហើយ ពោល​គឺ ​វា​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ជាមួយ​នឹង​ជម្រើស​ម៉ូឌែល​មាន​មុខងារ Bluetooth ​លក់​នៅ​ប៉ែក​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​ក្នុង​តម្លៃ ៥១០ ដុល្លារ។ ជម្រើស​ម៉ូឌែល eSIM ​តម្លៃ ៦២៣ ដុល្លារ។ ឯ​ជម្រើស​ម៉ូឌែល​ពណ៌​មាស​គឺ ៧៣៧ ដុល្លារ។ ចំពោះ​​ពណ៌​ទូទៅ​គឺ ខ្មៅ និង​ពណ៌​មាស៕

អានបន្ត៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម