• 2019-01-24 02:20:41
  • ផលិតផលថ្មី

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក គ្មាន​រន្ធ​ គ្មាន​ប៊ូតុងអ្វី​ទាំង​អស់

  • 2019-01-24 02:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Meizu បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ម៉ូដែល​ Zero ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក មិន​មាន​រន្ធ ឬ​ប្រហោង​អ្វី​ទាំង​អស់។

ស្មាតហ្វូ​នេះ​មាន​បំពាក់​នូវ​អេក្រង់​ AMOLED ទំហំ ៥,៩៩ អ៊ីញ ដែល​មាន​គែម​អេក្រង់​រាង​ស្ដើង​បំផុត។ លើ​អេក្រង់​នេះ​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ ហើយ​​មាន​នូវ​បច្ចេកវិទ្យា​ "mSound 2.0” ដែល​​អាច​ឲ្យ​អេក្រង់​ ដើរ​តួ​ជា​រន្ធ​បំពង​សំឡេង​បាន។

រន្ធ​សាក​ថ្ម​ត្រូវ​បាន​បំបាត់​ចោល ដោយ​ជំនួស​មក​វិញ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ “Super mCharge Wireless” ដែល​អាច​ចម្លង​ចរន្ត​បាន​ដល់ ១៨ វ៉ាត់ អាច​បញ្ចូល​ថ្ម​ឆាប់​ពេញ​បំផុត។

Meizu បាន​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Haptic Feedback ដែល​ផ្ដល់​ជូន​ជា​ប៊ូតុង​សិប្បនិម្មិត​​​នៅ​ផ្នែក​ចំហៀង​នៃ​ទូរសព្ទ ដើម្បី​បើក​ទូរសព្ទ និង​បន្ថែម​បន្ថយ​សំឡេង​បាន។ ចំណែក​បច្ចេកវិទ្យា​ eSIM បាន​ចូល​មក​ជំនួស​រន្ធ​ដាក់​ស៊ីម​កាត​ ដែល​និយម​ប្រើ​ទូទៅ។ ដោយ​សារ​គ្មាន​រន្ធ​បែប​នេះ ធ្វើ​ឲ្យ​ Meizu Zero អាច​ធន់​នឹង​ទឹក​​ក្នុង​កម្រិត IP68។

ក្រៅ​ពី​ព័ត៌មាន​ខាង​លើ​នេះ Meizu មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដទៃ​ទៀត​ឡើយ។ នៅ​ក្នុង​កម្មវិធី MWC ឆ្នាំ ២០១៩ ខែ​ក្រោយ​នេះ គេ​រំពឹង​ថា​ព័ត៌មាន​ដែល​សេស​សល់​នឹង​ត្រូវ​បង្ហាញ​ក្នុង​ពេល​នោះ៕​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់