• 2019-01-16 06:43:46
  • ផលិតផលថ្មី

​​​​​​​​ថែម​ជាង ១០០ ដុល្លារ ថ្ម iPhone XR,XS អាច​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ

  • 2019-01-16 06:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​លក់ ​Smart Battery Case ជា​សម្បក​ការពារ​មាន​ភ្ជាប់​ដោយ​ថ្មី សម្រាប់​ប្រើ​ជា​មួយ​ iPhone ស៊េរី​ថ្មី រួម​មាន​ iPhone XR, iPhone XS និង iPhone XS Max។

សម្បក​ការពារ​នេះ​មាន​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ​ ខ្មៅ និង​ ស ដោយ​មាន​តម្លៃ ១២៩ ដុល្លារ (តម្លៃ​នៅ​សហរដ្ឋអាមេរិក) ដូចៗ​គ្នា។ សម្បក​ការពារ​នីមួយៗ​អាច​ផ្ដល់​ថាមពល​បាន​ខុសៗ​គ្នា​ទៅ​តាម​ម៉ូដែល​នីមួយៗ។

ចំពោះ iPhone XS អាច​និយាយ​បាន​ដល់ ៣៣ ម៉ោង, លេង​អ៊ីនធឺណិត​បាន​ ២១ ម៉ោង និង​​ចាក់​វីដេអូ​បាន​ ២៥ ម៉ោង។ សម្រាប់​ iPhone XS Max អាច​និយាយ​បាន​ដល់ ៣៧ ម៉ោង, លេង​អ៊ីនធឺណិត​បាន​ ២០ ម៉ោង និង​​ចាក់​វីដេអូ​បាន​ ២៥ ម៉ោង។ ចំណែក iPhone XR អាច​និយាយ​បាន​ដល់ ៣៩ ម៉ោង, លេង​អ៊ីនធឺណិត​បាន​ ២២ ម៉ោង និង​​ចាក់​វីដេអូ​បាន​ ២៧ ម៉ោង។

​​គួរ​ដឹង​ថា​សម្បក​ការពារ​នេះ​អាច​​សាក​បញ្ចូល​ថាមពល​​ទៅ​ឲ្យ iPhone XR,XS និង XS Maxដោយ​មិន​ប្រើ​ខ្សែ​បាន ហើយ​ខ្លួន​វា​ផ្ទាល់​ក៏​អាច​បំពេញ​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ​បាន​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់