• 2019-01-15 03:30:00
  • ផលិតផលថ្មី

Subaru Forester e-Boxer ឆ្នាំ ២០១៩ លេច​មុខ​ដំបូង​នៅ Singapore Motor Show

  • 2019-01-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Motor Image ដែល​ជា​អ្នក​ចែក​ចាយ​ផលិត​រថយន្ត​ជប៉ុន​ដ៏​ល្បី Subaru នៅ​ក្នុង​ទ្វីបអាស៊ី​បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​មួយ​នេះ​ហើយ នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០១៩ នៅ​ឯ​ប្រទេស​សិង្ហបុរី Singapore Motor Show កាល​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ​ ២០១៩ នេះ។

ក្នុង​នោះ​គេ​ឃើញ​មាន​រថយន្ត​ស៊េរី​ថ្មី​ជា​ច្រើន​របស់ Subaru តែ​ម៉ូដែល​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាង​គេ​នោះ គឺ​រថយន្ត SUV ថ្មី Subaru Forester e-Boxer ឆ្នាំ ២០១៩ ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល Forester ដូច​ម៉ូដែល​មុន​ៗ​ដែរ ប៉ុន្តែ​លើក​នេះ មាន​បំពាក់​មក​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី ធ្វើ​ឲ្យ​ Subaru Forester e-Boxer នេះ ក្លាយ​ជា​រថយន្ត Hybrid ប្រភេទ SUV ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ។

Subaru Forester e-Boxer មិន​មាន​រួប​រាង​ខុស​ប្លែក​ពី Subaru Forester ធម្មតា​ឡើយ​ ដោយ​គ្រាន់​តែ​មាន​ផ្លាក​សម្គាល់​ថា​ជា e-Boxer ប៉ុណ្ណោះ។ អ្វី​ដែល​ខុស​ប្លែក​ពិត​គឺ​ការ​ប្រើប្រាស់​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​ក្នុង​ជាមួយ​នឹង​ម៉ាស៊ីន​សាំង​ទំហំ ២,០ លីត្រ​អាច​បង្កើន​កម្លាំង​បាន ១៤៣ សេះ និង​កម្លាំង​រមួល​បាន ១៨៨ ញូតុន​ម៉ែត្រ។ Subaru Forester e-Boxer ឆ្នាំ ២០១៩ មិន​ត្រឹម​តែ​ជា​រថយន្ត​ដែល​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ​របស់​ Subaru ទៀត​ផង​ដែល​មាន​ដូច​ជា៖

  • Subaru Symmetrical All-Wheel Drive ដែល​អាច​បែក​ចែក​ថាមពល​ពី​ម៉ាស៊ីន​ឲ្យ​បាន​សមស្រប​ដល់​កង់​ទាំង ៤ គ្រប់​ពេល​វេលា ធ្វើ​ឲ្យ​ការ​បើកបរ​ប្រកប​ដោយ​អានុភាព និង​ងាយ​ស្រួល​បញ្ជា។

  • Subaru Boxer Engine គឺ​ជា​ម៉ាស៊ីន​ដែល​ Subaru ផលិត​ឡើង​គ្រប់​រថយន្ត​របស់​ខ្លួន​ជា​ប្រភេទ​ម៉ាស៊ីន Boxer (ស៊ីឡាំង​រត់​ផ្ដេក ឆ្វេង ស្ដាំ) ដែល​ធ្វើ​ឲ្យ​រថយន្ត​មិន​មាន​រំ​ញ័រ​ខ្លាំង មាន​លំនឹង​ល្អ។

  • Subaru's New Global Platform ជា​ទម្រង់​តួ​រថយន្ត​ដែល Subaru ផលិត​ឡើង​មក​មាន​ភាព​ធន់​ជា Frame Structure មាន​គន្លាក់​រឹង​មាំ និង​មាន Stabilizer (ដុំ​រក្សា​លំនឹង) ដែល​បំពាក់​ជាប់​ទៅ​នឹង​តួ​រថយន្ត​ផ្នែក​ខាង​ក្រោយ ធ្វើ​ឲ្យ​តួ​រថយន្ត​នឹង បើក​បរ​មិន​ឃ្លោង និង​រលូន​ទៅ​មុខ​បាន​ល្អ។

  • Subaru's Intelligent EyeSight Technology ជា​បច្ចេកវិទ្យា​ប្រើ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ប៉ាណា​ខាង​មុខ​កញ្ចក់ ដើម្បី​ត្រួត​ពិនិត្យ​មើល​អ្វី​ដែល​នៅ​ជុំវិញ និង​សម្រាប់​ដំណើរ​ការ​មុខងារ​សុវត្ថិភាព​ជាដើម​ដូចជា ការ​ប្ដូរ​គន្លង​រថយន្ត ការ​សម្គាល់​មាន​ឧបសគ្គ​នៅ​ខាង​មុខ និង Adaptive Cruise Control ជា​ដើម។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់