• 2018-09-02 07:45:00
  • ព័ត៌មាន

ថ្មី​ចែស Huawei Mate 20 កាមេរ៉ា​ក្រោយ ៣ ពិល ១ ដូចភ្នែកសត្វ​មៀម​!

  • 2018-09-02 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ នៅ​ក្នុង​ពិពរណ៍​ស្មាតហ្វូន IFA ប្រចាំឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​បុរស​ម្នាក់​ពាក់​កង​ដៃរបស់ Huawei កាន់​ទូរសព្ទ​មួយ​គ្រឿង​រូបរាង​ដូច​ Mate 20 ដែល​មាន​បំពាក់​កាមេរ៉ា ៣ គ្រាប់​តម្រៀប​គ្នា​ ដែល​ដូចគ្នា​​ទៅ​នឹង​ព័ត៌មាន​បែក​ធ្លាយ​នានា កាល​ពី​ប៉ុន្មាន​ខែ​មុន។

កាមេរ៉ា​ក្រោយដែល​អាច​ជា Mate 20 ដែល​ត្រូវ​គេ​ថត​បាន​

ប្រភពដដែល​បាន​ឲ្យ​ដឹង​ថា Huawei Mate 20 អាច​នឹង​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៦,៣ អ៊ីញ​ប្រភេទ AMOLED។ ផ្នែក​ខាង​មុខ រចនា​ឲ្យ​មាន​​ស្នាមឆក ដែល Huawei ឲ្យ​ឈ្មោះ​ថា "តំណក់​ទឹក” ឯ​ខាង​ក្រោយ​ជា​ប្រភេទ​កញ្ចក់សុទ្ធ​។ តែ Huawei មិន​ទាន់​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

រន្ធ​សាកភ្លើង USB-C
រូប​ខាង​មុខ

យ៉ាង​ណា​ តាម​រយៈ​រូបភាព​នេះ អាច​ដឹង​បាន​ថា ទីតាំង​កាមេរ៉ា Mate 20 Pro ក៏​អាច​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ ៣ គ្រាប់ មាន​ភ្លើង Flash LED និង​កាមេរ៉ា​មុខ​ភ្លោះ​ដូច Mate 20 ដែរ តែ​ជា​លក្ខណៈ​បញ្ឍរ​វិញ។

Mate 20 Pro រូប​មិនផ្លូវការ

ស្មាតហ្វូន​ត្រកូល Mate នេះ​ប្រើ​បន្ទះឈីប​ថ្មី​គឺ Kirin 980 ដំណើរការ​ដោយ Android P និង UI ស្តុក​ដើម​របស់ Huawei គឺ EMUI ជំនាន់​ទី ៩។ ប្រើ​រន្ធ​សាក​ប្រភេទ USB-C។

Mate 20 អាច​នឹង​ មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន មាន​ថាម​ពល​ថ្ម ៤២០០ អំពែ​ម៉ោង មាន​រន្ធ​ដោត​កាស ៣,៥ មីលីម៉ែត្រ​នៅ​ផ្នែក​ខាង​លើ៕

Mate 20 រូប​មិនផ្លូវការ

ប្រភព៖ GSMarena | AndroidHeadlines ប្រែ​សម្រួល៖ រក្សា

មតិយោបល់