- 2018-07-13 10:03:19
- ផលិតផលថ្មី
កង់បីឥណ្ឌាមានចំណុចពិសេសអីខ្លះ ទើបវាយលុកពេញទីផ្សារបាន?
- 2018-07-13 10:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់បីឥណ្ឌាមានចំណុចពិសេសអីខ្លះ ទើបវាយលុកពេញទីផ្សារបាន?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ កង់បីឥណ្ឌាបានវាយលុយនិងចរាចរណ៍ស្ទើរគ្រប់ច្រកល្ហកតាមដងផ្លូវ។ ម៉ូដែលពេញនិយមជាងគេគឺ Bajaj RE 4S។ មានពណ៌ស លឿង ក្រហម បៃតង ភាគច្រើនបំផុតប្រើហ្គាស LPG ជាឥន្ធនៈ ប៉ុន្តែក៏មានប្រភេទប្រើសាំង និងហ្គាសធម្មជាតិ CNG ផងដែរ។
និយាយពីលក្ខណៈសម្បត្តិរបស់វា ប្រើប្រាស់ម៉ាស៊ីនទំហំ ១៩៨,៨៨ សេសេ។ ម៉ូដែលប្រើហ្គាស LPG អាចបង្កើនថាមពលបានប្រហែល ១១,៣៩ សេះ។ ម៉ាស៊ីនរបស់ Bajaj RE 4S ជាម៉ាស៊ីន 4 stroke ប្រភេទ Twin Spark ដែលក្នុងស៊ីឡាំងម៉ាស៊ីនមានក្បាលប៊ូស៊ី ២ ដែលជួយឲ្យមានចំហេះលឿន និងមានសន្ទុះស្ទុះជាងម៉ាស៊ីនដែលប្រើក្បាលប៊ូស៊ី ១។
Bajaj RE 4S នេះ អាចផ្ទុកអ្នកដំណើរបាន ២ នាក់ បូករួមនឹងអ្នកបើកបរម្នាក់ទៀត សរុបទៅ ៣ នាក់។ ចំពោះម៉ូដែលប្រើហ្គាស LPG ធុងហ្គាសមានចំណុះ ១៦,៥ លីត្រ ហើយមានល្បឿនអតិរមា ៦៥ គ.ម/ម៉ ជា មួយនឹងទម្ងន់របស់កង់បីត្រឹមតែ ៣៣៧ គីឡូក្រាមតែប៉ុណ្ណោះ។
ដោយសាររាងតូច អាចធ្វើដំណើរលើផ្លូវបានលឿនជាងកង់បីទូទៅ មិនសូវជាប់ស្ទះក្នុងចរាចរណ៍ ភាគច្រើនអ្នកបើកបរម៉ូូតូកង់បីឥណ្ឌា បានចុះឈ្មោះប្រើកម្មវិធីហៅជិះតាមអនឡាញ ទើបពង្រីកសក្តានុពលកាន់តែខ្លាំង។
កង់បីឥណ្ឌា នៅលើទីផ្សារក្នុងស្រុកតម្លៃប្រហែល ៣ ៥០០ ដុល្លារ៕
ចុចអាន៖