- 2018-07-12 09:42:46
- ចំណេះដឹង
ទៅហាងប្តូរចង្កៀងឡាន ប្រយ័ត្នរឿងមួយ ក្រែងទិញរួចប្រើមិនកើត
- 2018-07-12 09:42:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅហាងប្តូរចង្កៀងឡាន ប្រយ័ត្នរឿងមួយ ក្រែងទិញរួចប្រើមិនកើត
ចន្លោះមិនឃើញ
តាំងតែពីឆ្នាំ ១៨៨៥ ដែលជាឆ្នំារថយន្តពិតប្រាកដដំបូងបានបង្ហាញខ្លួនមក ពិភពលោកក៏មានការប្រែប្រួលយ៉ាងខ្លាំងដោយសារតែការវិវត្តន៍យានយន្តសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន។ ក្នុងនោះ ផ្នែកមួយដែលសំខាន់បំផុតសម្រាប់រថយន្តនោះគឺចង្កៀងមុខ ព្រោះការបើកបរពេលយប់នឹងមិនអាចប្រព្រឺត្តទៅបានរលូនឡើយ បើសិនជាគ្មានពន្លឺសម្រាប់បញ្ចាំងមើលផ្លូវទេនោះ។
និយាយពីការវិវត្តន៍របស់ចង្កៀងរថយន្តវិញ តាំងពីពេលរថយន្តចាប់ផ្ដើមត្រូវបានផលិតមកវាមានតាំងតែពីប្រភេទ ចង្កៀងតង់ស្ដែន (tungsten) រហូតដល់សម័យថ្មីនេះ ដែលមានប្រើជាប្រភេទ LED។ ចំពោះចង្កៀងរថយន្តដែលមានប្រើប្រាស់លើរថយន្តច្រើនជាងគេនៅពេលសព្វថ្ងៃនេះ ជាប្រភេទចង្កៀង halogen ព្រោះវាមានបំពាក់ច្រើនលើរថយន្តចាប់ពីទសវត្សឆ្នាំ ៦០ មក។
យ៉ាងណាមិញ មានអាថ៌កំបាំងមួយចំនួនដែលអ្នកប្រើប្រាស់រថយន្តផ្ទាល់អាចមិនបានដឹងពីចង្កៀងរថយន្ត។ ការពិតមួយគឺ ចង្កៀងរថយន្តត្រូវបានកំណត់ទិសដៅផ្សេងគ្នា សម្រាប់ប្រទេសដែលបើកបរប្រកាន់ឆ្វេងនិងប្រកាន់ស្ដាំ។ ចង្កៀងរថយន្តនឹងងាកមកខាងស្ដាំ បើសិនជារថយន្តចង្កូតឆ្វេង (សម្រាប់បើកបរប្រកាន់ស្ដាំ) ផ្ទុយមកវិញ ចង្កៀងរថយន្តនឹងងាកមកខាងឆ្វេង បើសិនជារថយន្តចង្កូតស្ដាំ (សម្រាប់បើកបរប្រកាន់ឆ្វេង)។ ការធ្វើដូចនេះ គឺដើម្បីកុំឲ្យពន្លឺចាំងជះចូលអ្នកដំណើរមកពីទិសផ្ទុយគ្នា ធ្វើឲ្យពិបាកមើលផ្លូវ។ ដូចនេះ បើសិនជាអ្នកប្រើប្រាស់រថយន្ដក្នុងប្រទេសកម្ពុជា ត្រូវតែពិនិត្យមើលឲ្យបានច្បាស់ពេលចង់ដូរដាក់ចង្កៀងមុខមកពី ជប៉ុន ឬថៃ ព្រោះប្រទេស ២ នោះបើកបរប្រកាន់ឆ្វេងខុសពីយើង។
ប៉ុន្តែ សម្រាប់រថយន្តស៊េរីទំនើបក្រោយៗ មានចង្កៀងដែលអាចសារ៉េទិសដៅបាន ដោយវាមានម៉ូទ័រភ្ជាប់ទៅនឹងគ្រាប់អំពូលអាចឲ្យអ្នកបើកបរកំណត់ទិសដៅពន្លឺ ហើយវាក៏អាចកំណត់ជាមុខងារស្វ័យប្រវត្តិបានផងដែរ។ ចំពោះរថយន្តធុនធ្ងន់ មានមុខងារមួយសម្រាប់ចង្កៀងមុខដែលហៅថា Auto Levelling/Load adjustment ដែលវានឹងងាកទិសពន្លឺចុះក្រោម កុំឲ្យចាំងអ្នកបើកបរដែលប្រើរថយន្តទាបជាង តាមរយៈកម្ពស់របស់រថយន្ត ដោយវានឹងវាស់ទម្ងន់ផ្ទុក បូករួមទាំងពេលបន្ថែម ឬបន្ថយល្បឿនផងដែរ។
ប្រភេទនៃការបញ្ចេញពន្លឺរបស់ចង្កៀង
ប្រភេទចង្កៀង Reflector ៖ ចង្កៀងនេះប្រើប្រាស់ចំណាំងផ្លាតនៅពីផ្ទៃខាងក្រោយវាផ្ទាល់តែម្ដង។ ដូចនេះ ចង្កៀងធម្មតាមួយគ្រាប់តូចអាចជះពន្លឺបានធំតាមរយៈចំណាំងផ្លាតនៃផ្ទៃចង្កៀងនេះ។
ប្រភេទចង្កៀង Projector ៖ ចង្កៀងប្រភេទនេះ បញ្ចេញកាំពន្លឺពីក្នុងគ្រាប់វាមកផ្ទាល់តែម្ដង ដោយភាគច្រើនគេអាចស្គាល់វាបានតាមរយៈគ្រាប់ធំៗ ដូចគ្រាប់គជ់ របស់ចង្កៀងនោះ។ វាមានភាពងាយស្រួលក្នុងការគ្រប់គ្រងពន្លឺជាងប្រភេទចង្កៀងផ្លាត ព្រោះកាំពន្លឺរបស់វាមិនបែកខ្ញែក ដែលវាចេញមកពីខាងក្នុងគ្រាប់គជ់នោះតែម្ដង។
ចុចអាន៖