- 2018-07-12 10:21:00
- ព័ត៌មាន
រូបភាពថ្មីពីកញ្ចុំផ្កាយ ថតពិតៗដោយតេឡេទស្សន៍ ស្អាតហួសស្មាន
- 2018-07-12 10:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពថ្មីពីកញ្ចុំផ្កាយ ថតពិតៗដោយតេឡេទស្សន៍ ស្អាតហួសស្មាន
ចន្លោះមិនឃើញ
តេឡេទស្សន៍ដ៏ធំ Very Large Telescope (VLT) របស់ប្រទេសឈីលី ទើបតែបានបំពាក់ឧបករណ៍អុបទិកស៊េរីថ្មី ដែលអាចឲ្យវាចាប់យករូបភាពនានានៅក្នុងចក្រវាឡបានយ៉ាងល្អផុតតេឡេទស្សន៍ដទៃទៀត ដែលមាននៅលើផែនដីយើងនេះ។
ជាក់ស្ដែង កាលពីថ្ងៃពុធម្សិលមិញនេះ VLT បានចាប់យកកញ្ចុំផ្កាយមានឈ្មោះថា RCW 38 ដែលមានចម្ងាយប្រមាណ ៥ ៥០០ ឆ្នាំពន្លឺ ពីផែនដីយើងនេះ។ ដោយមានជំនួួយពីឧបករណ៍ High Acuity Wide-field K-band Imager (HAWK-I) និងឧបករណ៍ "Adaptive Optics" ឈ្មោះថា GRAAL នោះ VLT បានចាប់យករូបភាពដ៏ស្រស់ស្អាតនៃកញ្ចុំផ្កាយ RCW 38 ដែលមានធូលីអវកាសពណ៌ក្រហម រំលេចលាយជាមួយពណ៌ខៀវ ហើយតេឡេទស្សន៍ធំៗនានា មិនដែលចាប់បានរូបភាពដ៏ល្អនេះឡើយ នាពេលកន្លងមក។ កន្លែងដែល VLT ចាប់យករូបភាពពីក្នុងអវកាសនោះ ជាកន្លែងដែលផ្កាយថ្មីៗ ទើបនឹងចាប់កំណើតផងដែរ។
នៅក្នុងដំណើរការចាប់យករូបភាពនេះ HAWK-I មានសមត្ថភាពទំលុះចូលទៅក្នុងអវកាសបានដោយប្រើរលកចម្ងាយអុីនហ្រ្វា (Infrared Wavelenghts) ដែលត្រូវឆ្លងកាត់ ពពក ធូលី ឧស្ម័ន (ណេប៊ុយឡា) ដើម្បីចាប់ទាញយករូបភាពនេះពីលំហអវកាស។ ប៉ុន្តែ អ្វីដែលចាំបាច់បំផុតនោះ គឺ GRAAL ជាឧបករណ៍បំបាត់ភាពព្រាលក្នុងការចាប់យករូបភាព ដោយសារតែបរិយាកាសផែនដី។ ដូចនេះ GRAAL ជាអ្នកកំណត់ effect របស់ស្រទាប់បរិកាស ហើយកាត់វាចោល ដើម្បីឲ្យ HAWK-I និង VLT ទទួលបានរូបភាពដ៏ពិតប្រាកដនៃកញ្ចុំផ្កាយ RCW 38 នេះ។
តាមលទ្ធផលថ្មីនេះ ហើយប្រៀបធៀបទៅនឹងរូបភាពដែលចាប់ដោយតេឡេទស្សន៍ ESO VLT នាឆ្នាំ ២០០៩ នោះ VLT របស់ប្រទេស ឈីលី ដែលបានបំពាក់ HAWK-I និង GRAAL នេះ ពិតជាមានភាពខុសប្លែកមែនទែន ដោយកាលនោះវាមានតែពណ៌ក្រហម ខ្មៅ និងពន្លឺរបស់ផ្កាយតែប៉ុណ្ណោះ ហើយរូបភាពទៀតសោតក៏មានភាពព្រាលផងដែរ។
ចុចអាន៖