• 2018-06-29 03:55:00
  • ព័ត៌មាន

កុំ​ព្យូទ័រ Koompi ដាក់​លក់​តែ ៥០០ ​គ្រឿង​ ឯ​អ្នក​ទិញ​បាន​ជួយ​សង្គម​យ៉ាង​ច្រើន​

  • 2018-06-29 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ផល​កុំព្យូទ័រ​ម៉ាក​ Koompi ត្រៀម​នឹង​ដាក់​លក់​ផ្លូវការ​នៅ​ខែ​សីហា​ខាង​មុខ​នេះ ដោយ​​នឹង​ប្រើ​ប្រាស់​ Software កូន​កាត់​ Windows លាយ​នឹង​ Software របស់​ Apple ដែល​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ថ្មីៗ។

តាម​ប្រភព​ព័ត៌មាន​ពី SmallWorld បាន​ឲ្យ​ដឹង​ថា ​កុំព្យូទ័រ​គម្ពីរ ដែល​តម្លើង​មក​ពី​តៃវ៉ាន់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង។

កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ​ក្នុង​មួយ​គ្រឿង។ SmallWorld ក៏​បាន​រួម​ដៃ​គ្នា​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ដើម្បី​ផ្ដល់​ជូន​ការ​ប្រាក់​ទាប​ដល់​និស្សិត​ដែល​ចង់​កុំព្យូទ័រ​នេះ​តាម​រយៈ​ការ​បង់​រំលស់​ផង​ដែរ ​មាន​ការធានា​លើ​ការ​ប្រើប្រាស់​រយៈពេល​មួយ​ឆ្នាំ និង​បើក​ទទួល​កា​រកម្ម៉ង់​ទិញ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ខាង​មុខ​នេះ​។

ចំពោះ​ការ​កម្ម៉ង់​ទិញ SmallWorld នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន​ ៣០​ដុល្លារ ដែល​អាច​ដក​យក​ជា​ទឹកប្រាក់​វិញ ឬ​ផ្ដល់​ដល់​កម្មវិធី​សប្បុរសធម៌ នៅ​តាម​អង្គ​ការដែល SmallWorld បាន​សហការ​។ ចំណូល​​ដែល​បាន​ពី​ការ​លក់​កុំព្យូទ័រ​ SmallWorld នឹង​ដក​ចំនួន ៣​ដុល្លារ​សម្រាប់​ផ្ដល់​ដល់​អង្គការ​ណាមួយ​ដែល​សាក​សម​នឹង​ទទួលយក។

ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ អ្នក​បង្កើត​ SmallWorld សង្ឃឹម​ថា​​នឹង​អាច​លក់​កុំព្យូទ័រ​នេះ​បាន​​កន្លះ​លាន​គ្រឿង​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ត្រឹម​ឆ្នាំ​ ២០២០ លោក​ រិទ្ធី​ ក៏​​មាន​បំណង​ចង់​ឲ្យ​​កុំព្យូទ័រ​របស់​ខ្លួន​អាច​​ដំឡើង​បាន​ដោយ​រោងចក្រ​ផលិត​ក្នុង​ស្រុក​ ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​​​សោះ៕

អានអត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់