• 2018-06-29 02:35:00
  • ព័ត៌មាន

ស្អាត​ហើយ​ពូកែ​ទៀត Facebook Developer ម្នាក់​នឹង​មក​ចែក​រំលែក​ចំណេះ​ដឹង​នៅ​កម្ពុជា

  • 2018-06-29 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ខែ​កក្កដា​ខាងមុខ​នេះ Emerald HUB នឹង​មាន​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​មួយ​ដោយ​អញ្ជើញ​អ្នក​ជំនាញជា​ច្រើន​នាក់​មក​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍ ក្នុង​នោះ​មាន​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍ​កម្មវិធី​របស់​ហ្វេកប៊ុក​មក​ពី​សិង្ហបុរី​ដ៏​ស្រស់​ស្អាត​ម្នាក់​គឺ កញ្ញា Elisha Tan។

តាម​ប្រភព​ពី​លោក​បេ ចិន្រ្តា អ្នក​រៀប​ចំ​កម្មវិធី​បាខែម​បាន​ឲ្យ​ដឹង​ថា កញ្ញា Elisha Tan មាន​តួនាទី​ជា Developer program manager នឹង​ហោះ​មក​កម្ពុជា ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Developer Circles program ដែល​មាន​ទីតាំង​នៅ​ក្នុង Emerald HUB Coworking Space ដែល​ជា​មជ្ឈមណ្ឌល​ប្រជុំ​ដោយ​អ្នក​ចាប់ផ្តើម​គំនិត​អាជីវកម្ម Start-up ដ៏​ពូកែៗ។

កម្មវិធី Developer Circles program នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ដែល​មាន​វាគ្មិន​ជំនាញៗ​ជា​ច្រើន​ផ្នែក​នឹង​មក​ចូល​រួម​ចែក​រំលែក​ចំណេះដឹង​ទាក់​ទង​នឹង​វិស័យ​បច្ចេកវិទ្យា ក៏​ដូច​ជា​វេទិកា​​អ្នក​ចាប់​ផ្តើម​គំនិត​អាជីវកម្ម Start-up និង​ចំណេះដឹង​ទាក់​ទង​ដំណើរ​នៃ​ការ​បង្កើត​កម្មវិធី ​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍន៍​កម្មវិធី​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​និង​សុវត្ថិភាព​ខ្ពស់។

កញ្ញា Elisha Tan | រូបភាព៖ លោក​បេ ចិន្រ្តា

​ចំពោះ​ព័ត៌មាន​បន្ថែម​ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​ជូន នៅ​ពេល​ក្រោយ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់