- 2018-05-10 04:21:25
- ព័ត៌មាន
ZTE ធ្ងន់កពេលនេះ ផ្អាកសង្វាក់ផលិតកម្មទាំងស្រុង ក្រោយត្រូវទណ្ឌកម្មអាមេរិក
- 2018-05-10 04:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ZTE ធ្ងន់កពេលនេះ ផ្អាកសង្វាក់ផលិតកម្មទាំងស្រុង ក្រោយត្រូវទណ្ឌកម្មអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកធំបំផុតទី ២ របស់ប្រទេសចិន ZTE បានផ្អាករាល់ផលិតកម្មរបស់ខ្លួនទាំងអស់ក្រោយពេលមានការផ្ដាច់ពាណិជ្ជកម្មពីអាមេរិក លើសង្គ្រាមផ្នែកសេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរ។
ក្រោយពេលដែលក្រុមហ៊ុន ដែលមានស្នាក់ការធំនៅទីក្រុង Shenzhen ប្រទេសចិននេះ បានរំលោភលើកិច្ចព្រមព្រៀងនាំចេញផលិតផលទៅកាន់ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងរួចមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើ ZTE មិនឲ្យនាំចេញផលិតផលខ្លួនទៅក្រៅដល់ទៅ ៧ ឆ្នាំ ឯណោះ ប៉ុន្ដែលើកនេះដោយសារមានសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសចិនផ្ទាល់តែម្ដង ក្រុមហ៊ុន ZTE មិនអាចទទួលបានការផ្គត់ផ្គង់គ្រឿងបង្គំនានា ដែលចេញពីអាមេរិកនោះទេ ដូចជា Semiconductor របស់ Qualcomm និង Optical Chip របស់ Lumentum Holding។
ដោយសារតែហេតុផលនេះ ក្រុមហ៊ុន ZTE សឹងតែអស់ផលិតផលលក់តែម្ដង។ កាលពីថ្ងៃព្រហស្បតិ៍មុន ការលក់របស់ ZTE លើគេហទំព័រ Tmall Alibaba ត្រូវផ្អាក ហើយក្រុមហ៊ុនទូរសព្ទ Telstra របស់ប្រទេសអូស្ដ្រាលី បានដកផលិតផលក្រុមហ៊ុននចេញពីគេហទំព័រខ្លួនតែម្ដង។
អ្នកវិភាគមកពី CICC លោក Huang Leping បាននិយាយថា៖ " ពេលនេះ ZTE មិនអាចធ្វើអ្វីបានឡើយ។ ទាំងផ្នែកផលិត និងផ្នែកលក់ត្រូវបានជាប់គាំងទាំងអស់ តែផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុននៅដំណើរការដដែលទេ " ។
សូមបញ្ជាក់ថា មិនមែនតែ ZTE តែម្នាក់ឯងទេ ដែលទទួលរងការហាមប្រាមនេះ សូម្បីតែក្រុមហ៊ុនផលិតផលអេឡិចត្រូនិកលេខ ១ របស់ចិន Huawei ក៏ត្រូវរងទណ្ឌកម្មនេះដូចគ្នាដែរ។
ក្រុមហ៊ុន ZTE ថានឹងរកវិធីតតាំងតាមផ្លូវច្បាប់ និងសុំឲ្យមានការដកបម្រាមនេះដោយអាជ្ញាធររបស់អាមេរិកផ្ទាល់។ គេក៏សង្ឃឹមទៅលើថ្នាក់ដឹកនាំក្រុង ប៉េកាំង ឲ្យជួយស្វះស្វែងរកវិធីដោះស្រាយដែរ តែដោយសារតែភាពតានតឹងរវាង អាមេរិក និងចិន មិនទាន់មានសភាពស្ងប់នៅឡើយទេនោះ វាពិតជាពិបាកណាស់សម្រាប់ ZTE ក្នុងការរង់ចាំការអន្តរាគមន៍នេះ៕
ចុចអាន៖