• 2018-05-10 03:07:48
  • ព័ត៌មាន

ក្មេង​ប្រុស​វ័​យ ១៣ ឆ្នាំ​អង្គុយ​លេង​​ហ្គេម ឱកាស​ឈ្នះ​ប្រាក់​ខ្ទង់​លាន​ដុល្លារ

  • 2018-05-10 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បាញ់​ប្រហារ Fortnite បាន​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​លេង​ទូទាំង​ពិភពលោក ជា​ពិសេស​នៅ​ប៉ែក​អឺរ៉ុប ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ជាមួយ PlayerUnknown's Battlegrounds។ មាន​អ្នក​លេង​ម្នាក់​ឈ្មោះ Kyle Jackson ស្ថិត​ក្នុង​វ័យ ១៣ ឆ្នាំ ជាប់​រហ័ស​នាម​ជា Gamer ជំនាញ​ដែល​មាន​វ័យ​ក្មេង​បំផុត។

ក្មេង​ប្រុស​មាន​ដើម​កំណើត​នៅ​ចក្រភព​អង់គ្លេស បាន​ចូល​រួម​ក្នុង​ក្រុម​មួយ​ដែល​ប្រមូល​ផ្តុំ​ដោយ​ជើង​ខ្លាំង​ឯ​ទៀត មាន​ឱកាស​ចូលរួម​ប្រកួត​ដោយ​ជំនួប​ខ្លះ​អាច​ឈ្នះ​រង្វាន់​ដល់​ខ្ទង់​លាន​ដុល្លារ។

ថ្លែង​ប្រាប់​សារព័ត៌មាន CNBC ក្មេង​ប្រុស Jackson បាន​បញ្ជាក់​ថា៖ "អ្វី​ដែល​សំខាន់​នៃ​ការ​លេង​ជា​ក្រុម គឺ​មិន​ត្រូវ​គិត​ថា​ពួក​គេ​ត្រឹម​ជា​មិត្តភ័ក្ដិ​ធម្មតា​នោះ​ទេ នោះ​អាច​បង្ក​ផល​ប៉ះពាល់​ធំ​ដល់​ការ​លេង​និង​ទំនាក់ទំនង​រៀង​គ្នា"។

ជុំវិញ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លេង​ហ្គេម Fortnite គឺ​ទាក់ទង​នឹង​ការ​ផ្សាយ​ផ្ទាល់​របស់ Jackson ទៅ​លើ​គេហទំព័រ Twitch ដែល​ប្រមូល​ផ្តុំ​ដោយ​ Gamer ជើងខ្លាំង​ឯ​ទៀត ដោយ​អាច​ផ្តល់​ឲ្យ​អ្នក​ទស្សនា​ចូលរួម Chat និង​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នក​លេង ដែល​ខ្លះ​អាច​ទទួល​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ក៏​មាន។

សង្កត់​ធ្ងន់​លើ​ពេលវេលា​នៃ​ការ​កម្សាន្ត​ជាមួយ​ហ្គេម Jackson បានឲ្យដឹងថា៖ "តាម​ពិត​ទៅ​ខ្ញុំ​មិន​បាន​លេង​ហ្កេម ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ក៏​មាន​ពេល​ខ្លះ​ខ្ញុំ​ទៅ​ខាង​ក្រៅ ដូច​ជា​ម៉ោង ៤ ដល់ ៩ ល្ងាច ​រៀងរាល់​ថ្ងៃ ខ្ញុំ​មិន​ដែល​ប៉ះ​ហ្គេម​ឡើយ ផ្ទុយ​ទៅ​វិញ​ចំណាយ​ពេល​នៅ​ផ្ទះ ឬ​ទៅ​ខាង​ក្រៅ ដូច​ជា​សារមន្ទីរ​អ្វី​ជា​ដើម"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់