• 2019-06-12 07:44:15
  • ព័ត៌មាន

ពេលនេះ PUBG ជាហ្គេមរកលុយបានច្រើនជាងគេក្នុងលោក

  • 2019-06-12 07:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PUBG Mobile មិន​ត្រឹម​ជា​ហ្គេម​ល្បី​ជាង​គេ​ក្នុង​លោក​​នោះ​ទេ (មាន​អ្នក​លេង​ជាង ១០០ លាន​នាក់​ប្រចាំ​ខែ) នៅ​ពេល​នេះ​វា​ក៏​បាន​ក្លាយ​ជា​ហ្គេម​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ដោយ​រក​ចំណូល​បាន​ជាង ១៤៦ លាន​ដុល្លារ​កលា​ពី​ខែ​មុន។ នេះ​បើ​ផ្អែក​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ The Financial Times។

ចំណូល​ដែល​រក​បាន​មិន​មែន​បាន​មក​តែ​ពី​ការ​លក់​ Item និង​ស្បែក​​​ដល់​អ្នក​លេង PUBG Mobile ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​បូក​បញ្ចូល​ចំណូល​ដែល​បាន​ពី​ហ្គេម​ Game For Peace ​ផង​ដែរ។ Game For Peace គឺ​ជា​ហ្គេម​ដែល​បម្លែង​ចេញ​ពី​ហ្គេម PUBG Mobile ក្រោយ​ពី​ក្រុមហ៊ុន​យក្ស​ចិន​ មិន​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ចិន​​ក្នុង​ការ​​យក​កម្រៃ​ពី​ហ្គេម​ PUBG។

គួរ​ដឹង​ថា​ Tencent បាន​ផ្ទេរ​អ្នក​លេង​ពី PUBG Mobile ទៅ​កាន់​ Game For Peace។ ហេតុ​នេះ​ចំណូល​នៃ​បាន​ពីរ​ហ្គេម​ទាំង​ពីរ​ត្រូវ​បូក​បញ្ចូល​គ្នា។ Game For Peace​ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​រួច​មក​ហើយ​សម្រាប់​ការ​រក​លុយ ដោយ​សារ​វា​ជា​ហ្គេម​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ អ្នក​វិភាគ​មួយ​រូប​បាន​រៀប​រាប់​ហ្គេម​នេះ​ថា​ជា​ការ​ឧទ្ទិស​ដល់ កងទ័ព​អាកាស​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ជា​ផ្នែក​មួយ​នៃ​កងទ័ព​ជាតិ​របស់​ចិន។

​​​​តាម​ការ​ប៉ាន់ស្មាន​របស់​​ក្រុមហ៊ុន​ចិន​ Great Wall Securities បាន​ឲ្យ​ដឹង​ថា​ PUBG Mobile អាច​រក​ចំណូល​បាន​ ៧៦​ លាន​ដុល្លារ ខណៈ​ Game For Peace រក​ចំណូល​បាន​ ៧០ លាន​ដុល្លារ កាល​ពី​ខែ​មុន៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់