• 2019-06-11 04:06:41
  • ព័ត៌មាន

ប្រធាន​ Huawei ថាត្រូវការពេលបន្ថែមទៀត ដើម្បីឈរលើតំណែងកំពូល

  • 2019-06-11 04:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei នឹង​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​ក្នុង​លោក។ វា​ជា​គោលដៅ​មួយ​ដែល​ក្រុមហ៊ុន​ធ្លាប់​​ចង់​សម្រេច​ឲ្យ​បាន​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ នេះ។

លោក Shao Yang ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន​ Huawei បាន​លើក​ឡើង​​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ៖ "យើង​អាច​ធំ​ជាង​គេ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ​នេះ ប៉ុន្តែ​ពេល​នេះ​យើង​​យល់​ថា​ដំណើរ​ការ​នេះ​អាច​ត្រូវ​​ការ​ពេល​​យូរ​ជាង​នេះ​ទៀត”។

សម្ដី​មួយ​ឃ្លា​នេះ​​បន្លឺ​ឡើង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ​កាល​ពី​ខែ​មុន ដែល​បាន​បិទ​ផ្លូវ​ Huawei មិន​ឲ្យ​ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដូច​ជា Google ដែល​ជា​​អ្នក​បង្កើត Android ជា​ដើម។

កាល​ពី​ខែ​មករា​កន្លង​ទៅ Huawei ធ្លាប់​បាន​និយាយ​ថា​ ខ្លួន​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​នេះ ទោះ​បី​ជា​មិន​មាន​ទីផ្សារ​នៅ​អាមេរិក​ក្ដី។ នៅ​ត្រីមាស​ទី ១ ឆ្នាំ​នេះ Huawei ជាប់​លេខ ២ ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន នៅ​ពី​ក្រោយ Samsung។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Gartner៕

ចុចអាន៖

​​

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សុខហេង

មតិយោបល់