• 2019-06-10 04:31:03
  • ព័ត៌មាន

5G ​នៅ​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ជិត​ ១ លាន​នាក់​ហើយ ចុះ​តម្លៃ​ធូរ​ថ្លៃ​បែប​ម៉េច?

  • 2019-06-10 04:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ត្បូង​ថ្មីៗ​នេះ​ទើប​តែ​ក្លាយ​ឈ្មោះ​ជា​ប្រទេស​ដំបូង​ក្នុង​លោក​ដែល​ប្រកាស​ផ្សាយ​ពី​ដំណើរការ​ប្រព័ន្ធ 5G។ ​ដោយ​មើល​ឃើញ​ពី​ភាព​រឹងមាំ​ក៏​ជា​ហេតុ​ទាញ​បាន​អតិថិជន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ត្រៀម​កើន​ដល់ ១ លាន​នាក់​ហើយ។

ប្រកាស​កាល​ពី​ថ្ងៃ​ទី ៥ មេសា ឆ្នាំ ២០១៩ ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មាន​តួ​លេខ​អ្នក​ចុះ​ឈ្មោះ​ប្រមាណ ៨០០ ០០០ នាក់ ហើយ​ទំនង​ជា​ទទួល​បាន ៩០០ ០០០ នាក់​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ និង​កើន​ដល់ ១ លាន​នាក់​នៅ​សប្តាហ៍​នេះ។

សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ ៣ ដូច​ជា KT, LGU+ និង SKT ដែល​កំពុង​ទទួល​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម 5G។ ចំពោះ​តម្លៃ​សម្រាប់​ការ​ចំណាយ​ទាប​បំផុត​ថ្លៃ​ប្រមាណ ៥៥ ០០០ វន់​ឬ​ ៤៨ ដុល្លារ ដោយ SK Telecom និង KT ផ្តល់​ជូន​កញ្ចប់​អ៊ីនធឺណិត​ 8GB និង LG U+ ផ្តល់​ជូន 9GB។

ប្រសិន​អ្នក​រើស​យក​កញ្ចប់​ចំណាយ ៧៥ ០០០ វន់​ឬ ៦៦ ដុល្លារ ​ក្រុមហ៊ុន SK Telecom ផ្តល់​ជូន​ដល់ 150GB ខណៈ​ LG U+ ​ផ្តល់​ជូន 200 និង 250GB សម្រាប់​កញ្ចប់ ៩៥ ០០០ វន់​ឬ ៨៤ ដុល្លារ ។ ទំហំ​នៃ​ទិន្នន័យ​ទទួល​បាន​ក៏​សមាមាត្រ​ទៅ​តាម​តម្លៃ បើ​សិន​ណា​អតិថិជន​ចង់​ប្រើប្រាស់​ក្នុង​កញ្ចប់​ទីន្នន័យ​ច្រើន​ជាង​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់