- 2019-06-07 02:29:39
- ព័ត៌មាន
ក្ដារចុចខ្មែរលើ iPhone ដំណើរការល្អ ប៉ុន្តែបែរជាបាត់អក្សរមួយ
- 2019-06-07 02:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដារចុចខ្មែរលើ iPhone ដំណើរការល្អ ប៉ុន្តែបែរជាបាត់អក្សរមួយ
ចន្លោះមិនឃើញ
ក្ដារចុចភាសាខ្មែរត្រូវបានបញ្ចូលទៅលើប្រព័ន្ធប្រតិបត្តិការ iOS 13 ជំនាន់ថ្មី ជាផ្លូវការ ក្រោយមានការទន្ទឹងរង់ចាំអស់ជាយូរឆ្នាំមកហើយ។ ការសាកប្រើក្ដារចុចនេះលើ iOS 13 ប្រភេទ Beta បង្ហាញថាវាមានដំណើរការរលូនល្អ ប៉ុន្តែជាបាត់អក្សរមួយ។
តាមការបញ្ជាក់របស់ម្ចាស់គណនី Facebook ឈ្មោះ Sadet Daung បានឲ្យដឹងថាក្ដារចុចភាសាខ្មែរលើiOS 13 ប្រភេទ Beta បានបាត់នូវអក្សរ "ជ" ដែលស្ថិតនៅជាមួយអក្សរ "ច"។ ប៉ុន្តែកុំបារម្ភថ្វី ព្រោះថាវាជាប្រភេទ Beta នេះគឺជាប្រភេទសាកល្បង ដែល Apple បញ្ចេញឲ្យ Developer ប្រើប្រាស់ដើម្បីស្វែងរកបញ្ហានៅក្នុងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី មុនបញ្ចេញឲ្យប្រើជាផ្លូវការ។
គួរដឹងថា iOS 13 ប្រភេទ Public Beta ដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅសាកល្បងប្រើបាននោះ នឹងចេញនៅខែកក្កដាខាងមុខ។ ចំណែកប្រភេទពេញលេញ (ផ្លូវការ) វិញ នឹងបញ្ចេញឲ្យប្រើ បន្ទាប់ពី iPhone ជំនាន់ថ្មីប្រកាសចេញ៕
ចុចអាន ៖