- 2019-06-06 07:09:34
- ព័ត៌មាន
អបអរសាទរ! ក្ដារចុចភាសាខ្មែរ មានលើ iPhone ជាផ្លូវការលើ iOS 13
- 2019-06-06 07:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ក្ដារចុចភាសាខ្មែរ មានលើ iPhone ជាផ្លូវការលើ iOS 13
ចន្លោះមិនឃើញ
iOS 13 មានបន្ថែមនូវមុខងារថ្មីៗជាច្រើន ហើយក្នុងនោះក៏មានបន្ថែមនូវក្ដារចុចភាសាខ្មែរ ដែលអ្នកប្រើប្រាស់ផលិតផល Apple នៅកម្ពុជាជាច្រើននាក់ បានសំណូមពរជាយូរយារមកហើយ។
បើផ្អែកតាមវិបសាយផ្លូវការរបស់ Apple ដែលនិយាយលម្អិតអំពីចំណុចថ្មីៗលើ iOS 13 គេឃើញមានការបញ្ជាក់អំពីការបន្ថែមក្ដារចុចនៃភាសាថ្មីៗចំនួន ៣៨ ដែលក្នុងនោះឃើញមានសរសេរច្បាស់ៗថា "Khmer” ជាក្ដារចុចភាសាខ្មែរ។
គួរដឹងថា iOS 13 ប្រភេទ Public Beta នឹងដាក់ឲ្យប្រើនៅខែកក្កដាខាងមុខ ដែលអាចដំឡើងបានដូចជាការអាប់ដេតធម្មតា ហើយ iOS 13 ប្រភេទផ្លូវការនឹងបញ្ចេញឲ្យប្រើបន្ទាប់ពី iPhone ឆ្នាំ ២០១៩ បង្ហាញខ្លួន៕
ចុចអាន៖